គេថាយើងល្អ ហើយក៏ល្អណាស់ដែរ តែគេមិនស្រឡាញ់យើងទេ

មនុស្សណាម្នាក់ ដែលថាមិនស្រឡាញ់ មិនចង់បានមនុស្សល្អមកជាគូរួមដំណើរជីវិតជាមួយនោះ ប៉ុន្តែមនុស្សល្អៗ ក៏មិនមែនសុទ្ធតែអាចក្លាយជាជម្រើស សម្រាប់មនុស្សដែលគេស្រឡាញ់ឡើយ អ្នកខ្លះ ល្អហើយ ហើយក៏ល្អណាស់ដែរ តែបែរជាត្រូវ ឈឺចាប់ ខូចចិត្តក្នុងរឿងស្នេហាទៅវិញ។

ភាគច្រើននៃមនុស្សល្អ គឺត្រូវក្លាយជាជនរងគ្រោះក្នុងរឿងស្នេហា ព្រោះមនុស្សល្អៗ ទោះល្អប៉ុនណា ក៏មិនមែនសុទ្ធតែអាចសមបំណងនោះដែរ។

ស្រឡាញ់គេ ល្អបំផុតចំពោះគេ ព្យាយាមធ្វើគ្រប់យ៉ាង លះបង់គ្រប់យ៉ាងដើម្បីគេ តែបានត្រឹមតែជាមនុស្សល្អ គឺមនុស្សល្អក្រៅចិត្តគេតែប៉ុណ្ណេាះ។

កុំគិតឱ្យសោះថា ការធ្វើល្អបំផុត ស្មោះត្រង់បំផុតសម្រាប់នរណាម្នាក់ អ្នកនឹងអាចក្លាយជាមនុស្សដែលគេជ្រើសយកឱ្យសោះ គឺមិនមែនសុទ្ធតែបែបហ្នឹងទេ។ ពេលខ្លះ ត្រូវគេបដិសេធចំពោះមុខ ថាមិនស្រឡាញ់ ព្រោះតែយើងល្អមិនគ្រប់គ្រាន់សម្រាប់គេ វាក៏ឈឺចាប់មិនស្មើនឹងពាក្យគេនិយាយថា " យើងជាមនុស្សល្អ ហើយក៏ល្អណាស់ តែសំខាន់ គេមិនបានស្រឡាញ់យើង គេមិនអាចជ្រើសយកយើងបានឡើយ " ហេតុផលព្រោះគេមិនអាចស្រឡាញ់មនុស្សល្អដូចយើងទេ ព្រោះយើងល្អពេក គេមិនហ៊ានស្រឡាញ់។ ពេលខ្លះ ស្ដាប់ហេតុផលនេះហើយ មានអារម្មណ៍ថា ឈឺចាប់ខ្លាំងបំផុត " មនុស្សល្អ តែត្រឹមមនុស្សល្អក្រៅចិត្តគេ " តើមានន័យអ្វីទៅ?

ខ្មែរឡូតសូមរក្សាសិទ្ធិ