មនុស្សស្រីមុនយកប្ដីត្រូវគិត កុំយកប្ដីមានចរិតទាំងនេះឱ្យសោះ ប្រយ័ត្នខកខ្លួនស្ដាយក្រោយ

ចំពោះមនុស្សស្រី រៀបការជារឿងសំខាន់ណាស់ក្នុងជីវិត ព្រោះវាជាការសម្រេចចិត្ត កំណត់សុខទុក្ខពេញមួយជីវិតរបស់ខ្លួនឯង យកប្ដីត្រូវនឹងមានសំណាង តែបើយកប្ដីមារយាទមិនបានដូចចុះនរកមិនខុសឡើយ។ យ៉ាងណាក៏ដោយ មុននឹងសម្រេចចិត្តរៀបការ ត្រូវមើលឱ្យបានគ្រប់ជ្រុងជ្រោយ កុំឱ្យថ្លោះធ្លោយ ស្ដាយក្រោយក្នុងជីវិត។

បើអាចគួរចៀសឱ្យបាននូវប្ដីដែលមានចរិតដូចខាងក្រោមនេះ ៖

១. ប្ដីតាំងខ្លួនជាធំ
មនុស្សប្រុសចរិតមេ គិតថាខ្លួនឯងខ្លាំងជាងគេ គឺមានតែភាពចង់ត្រួតត្រាគេតែប៉ុណ្ណេាះ គិតថាខ្លួនជាអ្នករកលុយ ខ្លួនជាមេគ្រួសារ គេនឹងមិនគោរពប្រពន្ធឡើយ។

២. ប្ដីចរិតស្រី
ខ្លាចបំផុតប្ដីចរិតស្រី គឺប្ដីកាន់លុយនេះហើយ មិនស្រួលសូម្បីតែរឿងដើរផ្សារទិញម្ហូបក៏គេស្ដីបន្ទោសដែរ ក៏អាចនិយាយបានថា គេមិនទុកចិត្តយើងក៏ថាបាន គម្រិះ ម៉ៅស្វិត ចិត្តចង្អៀត សូម្បីតែជាមួយឪពុកម្ដាយ។

៣. ប្ដីចរិតកំសាកញី
មនុស្សប្រុសបែបហ្នឹង ចាំតែនៅពីក្រោយមនុស្សស្រី មិនចេះធ្វើអ្វីទេ ក៏មានប្រុសខ្លះ ថែមទាំងខ្ជិលទៀត អីចឹងហើយ អ្នកហត់នឿយ គឺយើងត្រូវហត់មួយជីវិត គ្មានថ្ងៃបានស្រណុកចិត្តកាយឡើយ។

៤. ប្ដីគ្មានម្ចាស់ការលើខ្លួនឯង

អាចនិយាយបានថា មនុស្សបែបនេះ គេស្ដាប់តែឪពុកម្ដាយគេតែប៉ុណ្ណេាះ ដូច្នេះ ប្រសិនបើថ្ងៃណាមួយ យើងច្រឡំមានបញ្ហាជាមួយឪពុកម្ដាយគេ គេប្រាកដជាតាមម៉ែឪគេហើយ គេមិនតាមយើងទេ។

៥. ប្ដីផឹកស៊ី ប៉ោឡែ
ធម្មតា មនុស្សប្រុស បើគិតតែរឿងផឹកស៊ី ប្រាកដជាយកមិត្តជាធំ គេប្រាកដជាមិនអាចកែប្រែចរិតហ្នឹងបានឡើយ ហើយគេនឹងមិនចេះធ្វើអ្វីឱ្យរីកចម្រើនទេ មិនស្រួលផឹកស៊ី មានស្រីញីលិចកើត កិបកេងយកលុយយើងទៅចិញ្ចឹមស្រីទៀត។

៦. ប្ដីឆេវឆាវ
មនុស្សប្រុសឆេវឆាវ នឹងយកហិង្សាដាក់ពីមុខ បើថ្ងៃណាកំហឹងគេខ្លាំង គេអាចនឹងវ៉ៃតប់ធ្វើបាបយើងមិនអាសូរ មនុស្សបែបហ្នឹង កុំទៅក្បែរ កុំយកជីវិតទៅប្រថុយជាមួយឱ្យសោះ៕

ខ្មែរឡូតសូមរក្សាសិទ្ធិ