ការសិក្សាថ្មីបង្ហាញថា៖ មនុស្សស្រីជាង ៣៣% ធ្វើពុតជាស្រលាញ់អ្នក ព្រោះតែចង់បោកហូបអាហារដោយឥតគិតថ្លៃ

បរទេស៖ ពាក្យចាស់លោកពោលថា ស្រីស្អាតស្រួលរក តែស្រីល្អពិបាករក។ ពាក្យនេះពិតជាមានអត្ថន័យបំផុត។ ជាពិសេសសម្រាប់បុរសៗទាំងអស់ ពិតជាមិនចង់បានស្នេហា ដោយត្រូវមនុស្សស្រីស្រលាញ់យើង ព្រោះតែនាងបោកហូបអាហារនោះទេ។

ជាក់ស្តែង យោងតាមការសិក្សាថ្មីមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Azusa Pacific និងសាកលវិទ្យាល័យ UC Merced បានបញ្ជាក់ថា យ៉ាងហោចណាស់ក៏មានមនុស្សស្រីជាង ៣៣% ដែលស្រលាញ់មនុស្សប្រុស ព្រោះតែចង់បោកហូបអាហារដោយឥតគិតថ្លៃតែប៉ុណ្ណោះ។

ក្នុងនោះដែរ ភាសាបច្ចេកទេសគេហៅថា «Foodie Calls» ពោលគឺនាងតែងតែតេទូរស័ព្ទមករកយើង នៅពេលនាងឃ្លានហូបអាហារតែប៉ុណ្ណោះ។

រូបតំណាង

ហើយពួកស្រីៗទាំងនេះច្រើនតែមានជំនឿទៅលើតួនាទីយេនឌ័របែបបុរាណ ដោយគិតថាមនុស្សប្រុសគួរតែប៉ាវពួកគេហូបអាហារគ្រប់ពេល ព្រោះវាគឺជារឿងសាកសមនឹងធ្វើ។

បន្ថែមពីនេះទៀត ការសិក្សានេះក៏បានបង្ហាញទៀតថា ជាធម្មតាពួកស្រីៗទាំងនេះចូលចិត្តស្នេហាមួយរាត្រី (one-night stand), ធ្វើពុតជាឈានដល់ចំណុចកំពូលខណៈពេលរួមភេទ ឬក៏ឧស្សាហ៍ផ្ញើរូបអាសអាភាសឱ្យដៃគូជាដើម។

យ៉ាងណាមិញ តួលេខទាំងនេះគឺគ្រាន់តែជាការសិក្សាធ្វើឡើងនៅក្នុងស្រុកគេតែប៉ុណ្ណោះ វាមិនប្រាកដថាត្រូវសម្រាប់នារីនៅស្រុកខ្មែរនោះទេ។ ដូច្នេះសម្រាប់មិត្តនារីៗទាំងអស់ សូមកុំទាន់ខឹងចំពោះរឿងមួយនេះអី។ ម្យ៉ាងវិញទៀត យើងជឿជាក់ថា ក៏មាននារីៗល្អច្រើននៅស្រុកខ្មែរ ដែលស្រលាញ់បុរស ព្រោះតែស្នេហាពិតផងដែរ (មិនមែនគ្រាន់តែស្រលាញ់ដើម្បីបោកហូប ឬក៏ទិញរបស់របរថ្លៃណាមួយនោះទេ)៕