បន្ថយ​​អាហារមានជាតិនេះបន្តិច អាច​ជៀស​​​​ជំងឺ​ទឹក​នោម​ផ្អែម​ និងបេះដូងបាន​ច្រើន​!

  • ច័ន្ទ ០១ កក្តដា, ២០១៩ ០៨:៣៦

សុខភាព​ពិត​ជា​រឿង​សំខាន់ ហើយ​​សុខភាព​ល្អ មួយ​ផ្នែក​ធំ​ភាគ​ច្រើន​បាន​​មក​ពី​ការ​ផ្តល់​គុណភាព​ទៅ​លើ​របប​អាហារ​ល្អ​ប្រចាំ​​ថ្ងៃ ជាក់​ស្តែង​ការ​ស្រាវជ្រាវ​ថ្មី​នៅ​សហរដ្ឋអាមេរិក​រក​ឃើញ​ថា គ្រាន់​តែ​បន្ថយ​ជាតិ​កាបូនអ៊ីដ្រាតក្នុង​អាហារ​បន្តិច នោះ​ជួយ​ឲ្យ​ជៀស​ពី​ហានិភ័យ​ជំងឺ​មួយ​ចំនួន​បាន​ប្រសើរ។

តាម​ការ​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យរដ្ឋ Ohio សហរដ្ឋអាមេរិក បាន​ធ្វើ​ការ​ពិសោធន៍​ទៅ​លើ​​អ្នក​ស្ម័គ្រ​ចិត្ត ១៦​ នាក់ ដោយ​តាម​ដាន​មើល​ពី​របប​អាហារ​របស់​ពួក​គេ​​រយៈ​ពេល​១​ខែ។ អ្នក​ស្ម័គ្រ​ចិត្ត​ពាក់​កណ្តាល​បរិភោគ​អាហារ​ ដែល​មាន​ជាតិ​​កាបូនអ៊ីដ្រាត​ច្រើន (២៣៤​ក្រាម) ចំណែក​អ្នក​ស្ម័គ្រ​ចិត្ត​ផ្សេង​ទៀត បរិភោគ​អាហារ​ដែល​មាន​ជាតិ​​​​កាបូន​អ៊ីដ្រាត​តិច​ (២៣៤​ ​ក្រាម)។

លទ្ធ​ផល​បាន​បង្ហាញ​ថា អ្នក​ដែល​​មាន​របប​អាហារ​មាន​ជាតិ​កាបូនអ៊ីដ្រាត​តិចស្រាប់​តែ​មាន​​​សុខភាព​ល្អ​ប្រសើរ (ទោះ​បី​ពួក​គេ​មាន​រាង​ធាត់​ក៏​ដោយ) ជាតិ​កូឡេស្តេរ៉ូស​ក៏​ថយ​ចុះ (មាន​តុល្យភាព) និង​បន្ថយ​ភាព​ធាត់​ផង​ដែរ ហើយ​ជា​ពិសេស​ជួយ​​ឲ្យ​អាំង​ស៊ុយ​លីន​ក្នុង​ខ្លួន​អាច​​គ្រប់​គ្រង​​ជាតិ​ស្ករ​បាន​យ៉ាង​​ល្អ ហើយ​​លទ្ធផល​នេះ​ផ្ទុយ​ពី​អ្នក​ដែល​​ញ៉ាំ​អាហារ​សំបូរ​ជាតិ​កាបូន​អ៊ីដ្រាត​ច្រើន​​។

សម្រាប់​អ្នក​ដែល​បាន​ឲ្យ​របប​អាហារ​សំបូរ​ជាតិ​កាបូនអ៊ីដ្រាត​ច្រើន ស្រាប់​តែ​មាន​បញ្ហា​ឡើង​ទម្ងន់ មាន​ចង្កេះ​ធំ ជាតិ​ខ្លាញ់​ធាត់​ក្នុង​ខ្លួន​ សម្ពាធ​ឈាម​ឡើង​ខ្ពស់​ខុស​ធម្មតា ហើយ​មាន​បញ្ហា​ហើម​រលាក​ទៀត​ផង។

ដូច​ដែល​បាន​ឃើញ​ដូច​នេះ លោក​វេជ្ជបណ្ឌិត​​ និង​​សាស្រ្តាចារ្យ Jeff Volek ជា​អ្នក​គ្រប់​គ្រង​ការ​​ស្រាវជ្រាវ​ខាង​លើបាន​និយាយ​ថា៖ 

គួរ​កត់​សម្គាល់​ថា អាហារ​ដែល​មាន​សំបូរ​ជាតិ​កាបូនអ៊ីដ្រាត មាន​សំបូរ​នៅ​ក្នុង​​អាហារ​ផ្សំ​ពី​គ្រាប់​ធញ្ញជាតិ​ដូច​ជា នំប៉័ង​ ដំឡូង​បារាំង គ្រាប់​ធញ្ញជាតិ អាហារ​ដែល​មាន​ជាតិ​ស្ករ នំ​ស្រួយ នំ​​ផ្អែម និង​ស្រាបៀរ​ ជា​ដើម៕​​​​​​​​​

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ។

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet