ហេតុអីបានក្រោយពេលចាក់វ៉ាក់សាំងហើយ កូនតូចក្តៅខ្លួន?

  • ច័ន្ទ ០១ កក្តដា, ២០១៩ ១៤:៤៤

តើអ្នកម្តាយធ្លាប់នឹកឆ្ងល់នៅក្នុងចិត្តទេថា តើហេតុអីបានកូនតូចជាទីស្រលាញ់ក្តៅខ្លួន ក្រោយពេលចាក់វ៉ាក់សាំងហើយនោះ ខាងក្រោមនេះគឺជាចម្លើយ សូមតាមដានទាំងអស់គ្នា។

– វ៉ាក់សាំង គឺអ្វី?

វ៉ាក់សាំង គឺជីវវត្ថុដែលផលិតចេញមកពីមេរោគ ឬពិសរបស់មេរោគដែលត្រូវបានធ្វើឱ្យមិនអាចបង្កជាជំងឺបាន ដោយចាក់ចូលទៅក្នុងរាងកាយមនុស្ស ដើម្បីជម្រុញប្រព័ន្ធការពារជំងឺចំពោះមេរោគ ដែលវាមានផលការពារការកើតជំងឺ ឬធ្វើឱ្យកម្រិតនៃភាពធ្ងន់ធ្ងររបស់ជំងឺនោះថយចុះ។

– ហើយចុះហេតុអីបានក្រោយពេលចាក់វ៉ាក់សាំងហើយ កូនតូចក្តៅខ្លួន?

នៅពេលវ៉ាក់សាំងចូលទៅក្នុងរាងកាយ ប្រព័ន្ធការពារជំងឺរបស់យើងនឹងបញ្ជូន «Antibody» ដែលមានតួនាទីចាត់ការពួកមេរោគ (វ៉ាក់សាំង) ដែលចូលមកខាងក្នុងរាងកាយ ហើយក្នុងអំឡុងពេលដែលប្រព័ន្ធរាងកាយកំពុងចាត់ការជាមួយអ្វីដែលប្លែកនេះឯង ដែលវាជាមូលហេតុធ្វើឱ្យកើតអាការៈក្តៅខ្លួន។ នៅពេល antibody ចាត់ការជាមួយវ៉ាក់សាំងរួចរាល់ហើយ រាងកាយក៏នឹងវឹលត្រឡប់ទៅរកភាពប្រក្រតីវិញ និងបន្ទាប់ពីនោះទៅ បើមានមេរោគដូចគ្នានោះចូលមកទៀត រាងកាយនឹងចាត់ការភ្លាមតែម្តង ព្រោះរាងកាយរបស់យើងស្គាល់មេរោគនោះមុនរួចមកហើយតាមរយៈការចាក់វ៉ាក់សាំងហ្នឹងឯង តែប្រតិកម្មដែលរាងកាយរបស់កូនតូចម្នាក់ៗមានចំពោះវ៉ាក់សាំងនោះ មានច្រើនតិចមិនដូចគ្នាទេ ៖

– វ៉ាក់សាំងដែលគ្រូពេទ្យប្រាប់ថា «ចាក់ហើយ កូនអាចនឹងក្តៅខ្លួនណា៎» ក៏មិនចាំបាច់ត្រូវតែក្តៅខ្លួនគ្រប់គ្នានោះទេ ព្រោះវ៉ាក់សាំងតែមួយដូចគ្នានោះ ក្មេងខ្លះក្រោយពីចាក់ហើយក្តៅខ្លួន តែក្មេងខ្លះនៅប្រក្រតីធម្មតា។
«មិនមែនទេ!» ដែលថា វ៉ាក់សាំងគ្រប់ប្រភេទ ពេលចាក់ហើយត្រូវតែក្តៅខ្លួននោះ។
– ក្មេងដែលមានអាការៈក្តៅខ្លួន មិនបានមានន័យថា កើតប្រតិកម្មចាញ់វ៉ាក់សាំងនោះទេ។

ចុងក្រោយបំផុតដែលយើងចង់ផ្តាំផ្ញើនោះគឺ ប្រហែលជាគ្មានឪពុកម្តាយម្នាក់ណាចង់ឃើញកូនឈឺថ្កាត់ ឬមិនស្រួលខ្លួនសូម្បីតែបន្តិចណាឡើយ ដូច្នេះហើយទើបការសាងប្រព័ន្ធការពារជំងឺដល់រាងកាយតូចមួយរបស់កូនដោយវិធីការចាក់វ៉ាក់សាំងនេះ គឺជាវិធីការមួយដែលល្អបំផុតក្នុងការការពារជំងឺ ជាពិសេសបំផុតនៅលើក្មេងតូចដែលប្រព័ន្ធការពារជំងឺនៅមិនទាន់ល្អឥតខ្ចោះ។

បានដឹងបែបនេះហើយ កុំភ្លេចនាំកូនតូចទៅទទួលយកវ៉ាក់សាំងតាមដែលក្រសួងសុខាភិបាលបានកំណត់ទុកតាមពេលវេលាដែលត្រឹមត្រូវ និងសាកសមផងដែរ៕

អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia