ស្បែកជើង WildCard បង្កើតផ្ដើមចេញពីតារាងវាយកូនបាល់ TENNIS! (មានវីដេអូ)

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ១២:២៨

ភ្នំពេញ៖ Spring/Summer collection 2019 បានរំឭកពីកេរ្តិ៍ដំណែលកីឡាវាយកូនបាល់ (Tennis) របស់ម៉ាក LACOSTE។ កេរ្តិ៍ដំណែលនេះជាភស្ដុតាងប្រវត្តិសាស្ត្រដែលអនុញ្ញាតឱ្យម៉ាក LACOSTE បង្ហាញពីគំនិតច្នៃប្រឌិតរបស់ខ្លួន តាមរយៈការរួមបញ្ចូលគ្នារវាងរចនាបទសម្លៀកបំពាក់លក្ខណៈកីឡា ប្រកបដោយភាពថ្លៃថ្នូរពីសម័យមុន ជាមួយនឹងគំនិតរចនាបទ ពេលបច្ចុប្បន្ននេះបន្តិចបន្តួច។ 

ស្បែកជើង WildCard

WildCard គឺជាប្រភេទស្បែកជើងមួយប្រភេទ ក្នុងចំណោមប្រភេទស្បែកជើង sneakers ដទៃទៀតរបស់បុរស ដែលបានទទួលនូវការបំផុសគំនិតពីអតីតកាល ដើម្បីបំពេញតាមនិន្នាការនៃតម្រូវការនាពេលបច្ចុប្បន្ន។ គុណសម្បត្តិរបស់វារួមមាន ការបំពេញមុខងារសម្រាប់លេងកីឡា ងាយស្រួលពាក់ និងបំពេញតាមសេចក្ដីត្រូវការផ្សេងៗទៀតរបស់អ្នកប្រើប្រាស់។ ប្រភេទម៉ូដែលថ្មីនេះក៏បំពេញចិត្តអត្តពលិកគ្រប់ស្រទាប់វណ្ណៈដោយមិនចាំបាច់ចំណាយពេលវេលា ស្វែងរកម៉ូដែលណាផ្សេងទៀតឡើយ។

វាគឺជាស្បែកជើងសម្រាប់ពាក់នៅទីក្រុង ដែលឆ្លុះបញ្ចាំងពីការវិលត្រលប់មកវិញនៃការពេញនិយមជាងកៅសិបឆ្នាំមកហើយ។ WildCard ត្រូវបានផ្ដួចផ្ដើមឡើងពីការរចនាដើមរបស់ស្បែកជើងកីឡា LT 150 ដែលជាគំរូនិមិត្តសញ្ញា។ ជាមួយនឹងកម្រាស់ក្រាស់ដែលត្រូវបានរចនាឡើងជាពិសេស វាអាចបត់បែនបានដែលអាចផ្តល់ជូននូវភាពងាយស្រួល។ តួផ្នែកខាងលើរបស់វាត្រូវបានផលិតដោយស្បែកទន់ និង សំណាញ់ល្អិតៗសម្រាប់តម្រូវការពាក់នៅលើដងផ្លូវ៕

ស្បែកជើង WildCard

ប្រិយមិត្ដអាចរកជាវបានដោយចូលទៅកាន់គេហទំព័រ 
https://lacostecambodia.com/contact/