សប្បាយក្លាយជាទុក្ខ! យុវតីម្នាក់ត្រូវស្លាប់យ៉ាងសង្វេគ ខណៈពេលជិះទោងបង្វិល ស្រាប់តែដាច់ចេញហោះលើអាកាស (មានវីដេអូ)

  • ច័ន្ទ ០១ កក្តដា, ២០១៩ ១៦:៤៣

អ៊ូសបេគីស្ថាន៖ ផ្ទុះការភ្ញាក់ផ្អើល ក្រោយយុវតីអាយុ ១៩ឆ្នាំម្នាក់ ត្រូវស្លាប់យ៉ាងអាណោចអាធ័ម ខណៈពេលកំពុងជិះទោងបង្វិល ស្រាប់តែដាច់ចេញហោះលើអាកាស។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងនៅក្នុងសួនកម្សាន្តមួយកន្លែងក្នុងទីក្រុង Jizzakh កាលពីពេលថ្មីៗនេះ។

យោងតាមវីដេអូបានបង្ហាញថា ខណៈពេលពួកគេកំពុងតែជិះទោងបង្វិលយ៉ាងសប្បាយ មិនដឹងជាមានមូលហេតុអ្វី ស្រាប់តែទោងបង្វិលនោះ ដាច់ចេញហោះលើអាកាសយកតែម្តង។

យោងតាមសម្តីរបស់សមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងឧប្បត្តិហេតុនេះបានធ្វើឱ្យយុវតីវ័យ ១៩ឆ្នាំម្នាក់ត្រូវស្លាប់នឹងនៅនឹងកន្លែងយកតែម្តង។ ចំណែកអ្នករងរបួសផ្សេងទៀត ពួកគេមិនបានបញ្ជាក់ច្បាស់លាស់នោះទេ។

ដំណឹងអាក្រក់នេះពិតជាធ្វើឱ្យមនុស្សម្នាមានការភ័យខ្លាចពិតមែន ជាពិសេសចំពោះអ្នកចូលចិត្តជិះទោងបង្វិលលេងកម្សាន្តនៅក្នុងស្រុកគេយកតែម្តង។

យ៉ាងណាមិញ យើងក៏សង្ឃឹមថា ចំពោះអ្នករកស៊ីបើកអាជីវកម្មសួនកម្សាន្ត សូមឱ្យមានការត្រួតពិនិត្យចំពោះឧបករណ៍ និងទោងបង្វិលនានាឱ្យបានល្អិតល្អន់ផង ដើម្បីចៀសវាងនូវឧប្បត្តិហេតុនានាដែលអាចកើតឡើងជាយថាហេតុ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ

WARNING: DANGEROUS INCIDENT

(Viewer discretion is advised)