ឃោរឃៅណាស់! នារីមើលថែទាំមនុស្សចាស់ម្នាក់ ហ៊ានប្រើប្រាស់អំពើហិង្សាទៅលើលោកយាយនៅតាមសាធារណៈ (មានវីដេអូ)

  • អង្គារ ០២ កក្តដា, ២០១៩ ០៩:៣៩

សិង្ហបុរី៖ វីដេអូមួយបានលួចថតដោយស្រ្តីម្នាក់ ដែលអង្គុយឃ្លាតឆ្ងាយពីកន្លែងកើតហេតុប្រមាណ ២ ទៅ ៣តុនៅអាហារដ្ឋានមួយ។ នៅក្នុងវីដេអូនោះបង្ហាញឲ្យឃើញពីសកម្មភាពអ្នកមើលថែទាំមនុស្សចាស់ បានប្រើប្រាស់អំពើហិង្សាទៅលើលោកយាយម្នាក់។

យោងតាមប្រភពបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោង ៧:១៥នាទីល្ងាច នៅអាហារដ្ឋានGeylang Bahru ក្នុងប្រទេសសិង្ហបុរី។ ស្រ្តីម្នាក់បាននិយាយថា «ខ្ញុំនិងប្ដីរបស់ខ្ញុំបានទៅអាហារដ្ឋាន Geylang Bahru ដើម្បីទទួលទានអាហារពេលល្ងាច។ ខ្ញុំក៏បានឃើញសកម្មភាពរបស់អ្នកមើលថែទាំលោកយាយបាន យកម្រាមដៃចាក់ថ្ពាល់របស់លោកយាយ បន្ទាប់មកបានចាប់កាច់ម្រាមដៃ និងក្ដិចដៃរបស់លោកយាយទៀតផង។ ឃើញដូច្នេះទើបខ្ញុំទាញទូរស័ព្ទមក ដើម្បីថតសកម្មភាពដ៏ឃោរឃៅនេះ។» 

នៅក្នុងវីដេអូនោះ អ្នកមើលថែទាំលោកយាយបានក្តិចដើមទ្រូងរបស់លោកយាយទៀតផង។ បន្ទាប់មកបញ្ចុកទឹកលោកយាយ ដោយយកដបទឹករុញចូលមាត់, ថែមទាំងយកម្រាមដៃរុកចូលមាត់របស់លោកយាយ ដើម្បីយកអាហារចេញពីមាត់។ 

សូមបញ្ជាក់ដែរថា លោកតាដែលនៅក្នុងវីដេអូនោះជាប្ដីរបស់លោកយាយ។ ប៉ូលិសបាននិយាយថា បើសិនជាមានរឿងបែបនេះកើតឡើង សូមទូរស័ព្ទទៅកាន់ប៉ូលិសជាបន្ទាន់ដើម្បីមកដល់កន្លែងកើតហេតុទាន់ពេល៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖ 

WARNING: VIDEO MAY UPSET YOU

នារីមើលថែយកដៃរុកចូលមាត់លោកយាយ