ផ្ទុះការរិះគន់ ក្រោយនារីម្នាក់លិឍការ៉េមហើយក៏ដាក់ចូលវិញ ដោយមិនបានទិញនោះទេ (មានវីដេអូ)

  • អង្គារ ០២ កក្តដា, ២០១៩ ១៣:៥៥

អាមេរិក៖ មហាជនបានផ្ទុះកំហឹងនិងរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីនារីម្នាក់បានយកការ៉េមមកលិឍ ហើយក៏ដាក់ចូលវិញ ដោយមិនបានទិញនោះទេ។

យោងតាមប្រភពបានឱ្យដឹងថា ហេតុការណ៍ដ៏ហួសចិត្តនេះបានកើតឡើងកាលពីពេលថ្មីៗនេះ ក្នុងផ្សារទំនើបមួយកន្លែង ដោយបង្ហាញឱ្យឃើញថា មានយុវតីស្បែកខ្មៅម្នាក់ បានលិឍការ៉េមជាមួយនឹងទឹកមុខសើចសប្បាយ ហើយក៏ដាក់ចូលវិញក្នុងទូទឹកកក ដើម្បីឱ្យអ្នកដទៃទិញបន្ត។

វីដេអូដែលបង្ហាញពីសកម្មភាពរបស់នាងត្រូវបានចែកចាយពេញបណ្តាញសង្គម Twitter ដែលមានអ្នកទស្សនាជាង ៨លានដង។

មនុស្សម្នាមានការខឹងសម្បាយ៉ាងខ្លាំងចំពោះទង្វើរបស់នាង ដោយអ្នកខ្លះគិតថា គួរតែចាប់នាងដាក់គុកដើម្បីជាការព្រមានទៅដល់អ្នកដទៃ។

ដោយឡែក យោងតាមអ្នកលេង Twitter ម្នាក់បាននិយាយថា នារីស្បែកខ្មៅម្នាក់នេះ រស់នៅក្នុងទីក្រុងសាន់អាន់តូនី រដ្ឋតិចសាស់ សហរដ្ឋអាមេរិក ហើយហេតុការណ៍នេះបានកើតឡើងក្នុងផ្សារទំនើប Walmart មួយកន្លែងក្នុងទីក្រុងរបស់នាង។

យ៉ាងណាមិញ ខាងក្រុមហ៊ុនការ៉េម Blue Bell Creameries ក៏បានចេញសេចក្តីថ្លែងការណ៍មួយពាក់ព័ន្ធទៅនឹងករណីនេះផងដែរថា៖

«យើងសូមអរគុណដល់អតិថិជនរបស់យើង ដែលបានជូនដំណឹងនេះ។ យើងកំពុងចាត់វិធានការដោះស្រាយបញ្ហានេះ  ហើយការធ្វើបែបនេះពិតជាមិនអាចអត់ឱនឱ្យបាននោះទេ»៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

សកម្មភាពនារីម្នាក់នេះលិឍការ៉េម រួចក៏យកដាក់វិញ
សកម្មភាពនារីម្នាក់នេះលិឍការ៉េម រួចក៏យកដាក់វិញ
សកម្មភាពនារីម្នាក់នេះលិឍការ៉េម រួចក៏យកដាក់វិញ