នារីវ័យជំទង់ម្នាក់ ដែលចូលចិត្តលេងស្ទាយ៍ពណ៌សក់នៅក្នុងInstagram ជ្រុះសក់ទៅជាត្រង៉ោលពេលកំពុងLiveផ្ទាល់ (មានវីដេអូ)

  • អង្គារ ០២ កក្តដា, ២០១៩ ១៦:៤៧

អាមេរិក៖ នៅក្នុងគណនីInstagramឈ្មោះ Lorijfaith ដែលមានអ្នកFollowចំនួន ៥៥,០០០នាក់ត្រូវបានគេស្គាល់ថាជានារីវ័យ ១៨ឆ្នាំដែលពូកែប្ដូរស្ទាយ៍សក់គ្រប់ពណ៌។ នៅក្នុងការLiveមួយរបស់នាងនៅលើគណនីInstgramបានធ្វើឲ្យអ្នកកំពុងទស្សនា រួមទាំងនាងផ្ទាល់ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសក់នាងជ្រុះអស់រលីងពីក្បាល។

នាងបានឲ្យដឹងថា នាងបានប្រើថ្នាំធ្វើឲ្យសក់ត្រង់ បន្ទាប់ពីនាងទើបតែបានលាបថ្នាំសក់ពណ៌ខៀវកាលពី២ ទៅ ៣ថ្ងៃកន្លងទៅ។ មានការណែនាំប្រាប់ពីការប្រើប្រាស់ថា បន្ទាប់ពីលាបថ្នាំពណ៌សក់រួច ២ ទៅ៣អាទិត្យ ទើបអាចប្រើប្រាស់ថ្នាំលាបធ្វើឲ្យសក់ត្រង់បាន។ ដោយសារគ្មានការអត់ធ្មត់ និងមិនអាចរង់ចាំបាន នាងក៏សំរេចចិត្តប្រើថ្នាំលាបធ្វើឲ្យសក់ត្រង់។ ដូច្នេះទើបធ្វើឲ្យសក់របស់នាងជ្រុះអស់រលីងពីក្បាល។  

នៅក្នុងវីដេអូការLiveនោះបានឃើញថា នាងបានចាប់ផ្ដើមសិតសក់ បន្ទាប់មកនាងបានចាប់អារម្មណ៍ថាសក់របស់នាងជ្រុះជាដុំៗ។ នាងក៏ស្ទុះទៅបន្ទប់ទឹកដើម្បីលាងថ្នាំឲ្យចេញពីសក់ ប៉ុន្ដែសក់របស់នាងបានជ្រុះអស់ពីក្បាលទៅហើយ។ នាងបានផ្ដាំទៅអ្នកគាំទ្ររបស់នាងថា «វាមិនមែនជារឿងអាក្រក់ទេ ដែលមានក្បាលត្រង៉ោល មានមនុស្សជាច្រើនដែលមានក្បាលត្រង៉ោល។ សូមកុំប្រើប្រាស់ថ្នាំធ្វើឲ្យសក់ត្រង់ បន្ទាប់ពីលាបពណ៌សក់រួចឲ្យសោះ សូមប្រយ័ត្នកុំឲ្យដូចខ្ញុំ។»

មានមាតិជាច្រើនបានសរសើរថា នាងស្រស់ស្អាតជាមួយនិងស្ទាយ៍សក់ត្រង៉ោល ដើម្បីលើកទឹកចិត្តនាង៕ 

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបនៅពេលដែលនាងជ្រុះសក់អស់
កាលពីនាងនៅមានសក់
កាលពីនាងនៅមានសក់
កាលពីនាងនៅមានសក់
កាលពីនាងនៅមានសក់