ឃោរឃៅណាស់! សត្វស្វាលួចបេះផ្លែទុរេនសោះ បុរសម្ចាស់ចំការខឹង ចាប់ចងនិងបាញ់ថ្នាំពណ៌ដាក់ស្វា ទុកជាការដាក់ទោស (មានវីដេអូ)

WARNING: IMAGES AND VIDEO MAY UPSET YOU

(Viewer discretion is advised)

ម៉ាឡេស៊ី៖ នៅក្នុងវីដេអូដែលបានបង្ហោះក្នុងបណ្ដាញហ្វេសប៊ុក បានឲ្យឃើញថាសត្វ ស្វាមួយក្បាលត្រូវបានគេចាប់ចងដៃ, ជើង និងខ្លួនភ្ជាប់ជាមួយនឹងផ្លែទុរេន។ សត្វស្វានោះក៏ត្រូវបានគេបាញ់ថ្នាំពណ៌ក្រហមដាក់ពេញខ្លួនទៀតផង។

សត្វស្វាដែលគេបានបាញ់ថ្នាំពណ៌ដាក់

តាមប្រភពបានឲ្យដឹងថា សត្វស្វានោះបានលួចបេះផ្លែទុរេននៅក្នុងចំការ ទើបបណ្ដាលឲ្យបុរសជាម្ចាស់ចំការខឹងនិងដាក់ទោសសត្វស្វាបែបនេះ។

នៅក្នុងវីដេអូនោះបុរសម្ចាស់ចំការបាននិយាយទៅកាន់សត្វស្វាថា «ឃើញអត់? ទុរេនមួយផ្លែចងជាប់ដៃ, ទុរេនមួយផ្លែទៀតចងជាប់ជើង និងខ្លួន។ លើកក្រោយហ៊ានលួចបេះទុរេនទៀតអត់? នេះផ្លែទុរេន, នៅហ៊ានលួចបេះទៀតអត់?» 

«អញដោះលែងឯងឲ្យទៅវិញ ប្រាប់គ្នីគ្នាឯងផងកុំមកលួចស៊ីនៅទីនេះទៀត។ បើចង់លួចទៅឲ្យឆ្ងាយពីទីនេះ។» 

មានមាតិជាច្រើនមិនពេញចិត្តក្នុងការដាក់ទោសទៅលើសត្វស្វាបែបនេះ និងមានការបារម្មណ៍ថា តើបុរសម្ចាស់ចំការបានដោះលែងសត្វស្វានោះដូចអ្វីដែលគាត់បាននិយាយនៅក្នុងវីដេអូហើយឬនៅ?

សត្វស្វាត្រូវបានចាប់ចង់ភ្ជាប់ជាមួយផ្លែទុរេន

សូមបញ្ជាក់ថា តាមប្រភពមិនបានស្គាល់ពីអត្តសញ្ញាណរបស់បុរសម្ចាស់ចំការនោះទេ រួមទាំងទីតាំងចំការផងដែរ។ ប៉ុន្ដែត្រូវបានគេសន្និដ្ឋានថា នៅក្នុងទីក្រុងគូឡាឡាំពួរ៕

សូមទស្សនាវីដេអូខាងក្រោម៖