ទីបំផុតបានម្នាក់នឹងគេហើយ!! Man City ប្រកាសសមភាពកីឡាករដំបូង ដែលនាំចូលក្នុងរដូវកាលនេះ (មានវីដេអូ)

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ០៩:២៧

អង់គ្លេស៖ ក្លិបបាល់ទាត់មេឃខៀវ Manchester City បានរួចរាល់ក្នុងការនាំចូលកីឡាករដំបូងបំផុតក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះគឺកីឡាករ Rodri ដែលទិញមកពី Atletico Madrid។ 

កីឡាករ Rodri

ក្លិបយក្សអេស៉្បាញបានប្រកាសទទួលស្គាល់ការចាកចេញរបស់កីឡាករខ្លួនតាមរយៈគេហទំព័រផ្លូវការ ដោយបានចុះផ្សាយថាកីឡាករខ្សែបម្រើ Rodri នឹងទៅលេងនៅទឹកដីអង់គ្លេសជាមួយក្លិប Manchester City។

AT Madrid បង្ហាញពីការចាកចេញរបស់ Rodri ទៅចូលរួមជាមួយ Man City

យ៉ាងណាមិញ Man City មិនទាន់ប្រកាសជាផ្លូវការនោះទេ ប៉ុន្តែបើតាមការទម្លាយឲ្យដឹងតម្លៃខ្លួនរបស់ Rodri គឺប្រមាណជា ៦២លានផោនក្នុងការទិញផ្ដាច់កុងត្រាពី Atletico Madrid ដែលមានសុពលភាពដល់ឆ្នាំ២០២៣។

លោក Pep Guardiola ដែលជួយឲ្យ Manchester City លើកពាន Premier League មានការងារច្រើនសម្រាប់ធ្វើនៅរដូវកាលក្រោយ ដោយក្លិបជើងឯករង Premier League កាលពីរដូវកាលមុន Liverpool បានដាក់គោលដៅយកពានសម្រាប់រដូវកាលក្រោយ ដែលនាំជាហេតុផលតម្រូវឲ្យលោកនាំចូលកីឡាករល្អៗមកពង្រឹងក្រុមបន្ថែម។ 

លោក Pep Guardiola

គួរបញ្ជាក់ផងដែរថា កីឡាករខ្សែបម្រើវ័យ ២៣ឆ្នាំ Rodri បានចូលរួមជាមួយ AT Madrid កាលពីរដូវកាលមុន ដោយរកគ្រាប់បាល់បាន ៣គ្រាប់ក្នុងការបង្ហាញខ្លួនបាន ៣៤ដង៕

កីឡាករ Rodri

ប្រភព៖ foxsportasia