ព្រោះអ្វីទៅ? អតីតវីរបុរស Man City ម្នាក់ទៀតហើយទៅចូលរួមជាមួយក្លិបចិន

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ០៩:២៣

ចិន៖ អតីតវីរបុរសរបស់មេឃខៀវ Manchester City កីឡាករ Yaya Toure បានយល់ព្រមលក្ខខណ្ឌក្នុងការមកចូលរួមជាមួយក្លិបចិន Qingdao Huanghai

កីឡាករ Yaya Toure

កីឡាករដែលជួយឲ្យ Manchester City ឈ្នះ Premier League ៣ដងរូបនេះគ្មានក្លិបលេងតាំងពីខែធ្នូ ឆនាំទៅមកម្ល៉េះក្រោយចាកចាញពី Olympiacos។ Yaya Toure បានបដិសេធកាលពីខែមុនជុំវិញការព្យួរស្បែកជើងចូលនិវត្តន៍ដោយលើកហេតុផលថាគេចង់បន្តលេងបាល់ទាត់ ២-៣ឆ្នាំទៀត។ 

កីឡាករ Yaya Toure

“តាំងពីខ្ញុំចាប់ផ្ដើមអាជីពបាល់ទាត់មក ខ្ញុំតែងតែចង់បាននូវការប្រកួតប្រជែង ហើយពេលនេះខ្ញុំទទួលបាននូវការប្រកួតប្រជែងថ្មីមួយ និងជាប្រវត្តិសាស្រ្តគឺការចូលរួមជាមួយ Qingdao Huanghai Football Club” សម្ដីរបស់ Toure ជុំវិញការមកលេងនៅចិន។

កីឡាករ Yaya Toure

គួរបញ្ជាក់ផងដែរថា Yaya Toure ធ្លាប់លេងឲ្យក្លិបធំៗជាច្រើននៅអឺរ៉ុបរួមមាន Monaco, Barcelona, Manchester City និង Olympiacos៕

ប្រភព៖ dailymail