ស្ត្រី​ម្នាក់​ទើបតែ​ឆ្លងទន្លេ​១​អាទិត្យ ​ត្រូវ​ខ្យល់​កន្ត្រាក់​វាយប្រហារ​អស់​ដំបូលផ្ទះ (មានវីដេអូ)

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ០៩:៣៩

ខេត្តស្វាយរៀង ៖ កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩ ​នៅ​ភូមិ​ព្រៃ​តា​ញ៉​យ ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទិ៍ មាន​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​និង​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង​កួច​ប៉ើង​ដំបូលផ្ទះ​របស់​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ដែល​ស្ត្រី​ជា​ប្រពន្ធ​ទើប​សម្រាលកូន​បាន​មួយ​អាទិត្យ បណ្តាល​ឲ្យ​នៅ​កណ្តាល​ហាលភ្លៀង​។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម្ចាស់ផ្ទះ​រង​គ្រោះខាងលើ​​ឈ្មោះ​ចាន់ ណាគ្រី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ទើបនឹង​សម្រាលកូន​បាន​មួយ​អាទិត្យ ចំណែក​ប្តី​ឈ្មោះ​ន​ង ឃួ​ន អាយុ​៣១​ឆ្នាំ ។

ទោះបីជា​យ៉ាងណា អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​ជិតខាង​បាន​ជួយ​រុះរើ និង​ប្រក់​ដំបូលផ្ទះ​ឲ្យ​គ្រួសារ​រង​គ្រោះ​ឡើង​វិញ​ដើម្បី​បាន​ជ្រក​ទឹកភ្លៀង​ផង​ដែរ​៕