មិនគួរឲ្យជឿ!! ប៉េរូ ឈ្នះឈីលី ៣-០ ឡើងទៅជួបប្រេស៊ីលវគ្គផ្ដាច់ព្រ័ត្រ (មានវីដេអូ)

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ០៩:៥៨

ប្រេស៊ីល៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉េរូបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ Copa America 2019 ក្រោយយកឈ្នះក្រុមជម្រើសជាតិឈីលីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ៣-០។

ក្រុមកីឡាករជម្រើសជាតិប៉េរូអបអរសាទរ

ការប្រកួតរវាងឈីលី និងប៉េរូក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រគឺស្វិតស្វាញ និងសម្រុកគ្នាខ្លាំងមែនទែន ដោយឈីលីមានឱកាសទាត់ទីរហូតដល់ ១៧ដង និងត្រូវគោលដៅបាន ៨ដង ប៉ុន្តែមិនអាចរកគ្រាប់បាល់បាន។ ខណៈប៉េរូមានឱកាសស៊ុតតែ ៨ដង និងត្រូវគោលដៅ ៣ដងប៉ុន្តែ៣ដងដែលចំគោលដៅគឺចូលទីទាំងអស់។ ៣គ្រាប់របស់ប៉េរូរកបានកីឡាករ Edison Flores នៅនាទីទី២១, កីឡាករ Yoshimar Yotun នៅនាទីទី៣៨ និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ Jose Paolo Geurrero នៅនាទី ៩០+១។ ក្រុមឈីលីក៏មានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រក្នុងម៉ោងបន្ថែមផងដែរ ប៉ុន្តែកីឡាករ Eduardo Vargas ធ្វើមិនបានសម្រេច ដែលបានធ្វើឲ្យលទ្ធផលចប់ការប្រកួតប៉េរូយកឈ្នះឈីលី ៣-០។

ក្រុមកីឡាករជម្រើសជាតិឈីលី
ក្រុមកីឡាករជម្រើសជាតិប៉េរូ

ប៉េរូ នឹងត្រូវឡើងទៅជួបប្រេស៊ីលក្នុងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃច័ន្ទ ខណៈក្រុមជម្រើសជាតិបាល់ទាត់ឈីលី និងត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ ៣ជាមួយអាហ្សង់ទីននៅថ្ងៃអាទិត្យ៕

ចង់ដឹងការប្រកួតរវាងឈីលី និងប៉េរូជក់ចិត្តយ៉ាងណានោះ សូមអញ្ជើញទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!