ឡូយអស់ស្ទះ!! ពន្លកគុនខ្មែរវ័យក្មេង វាយថៃសន្លប់ការពារខ្សែក្រវាត់ Global លើទឹកដីថៃ (មានវីដេអូ)

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ១០:៤៩

ថៃ៖ អ្នកប្រដាល់វ័យក្មេងកម្ពុជា ហេង ប្រុសនិក បានប្រកួតឈ្នះកីឡាករថៃ ចារួតថង ដោយផ្ដួលដៃគូប្រកួតឲ្យសន្លប់ក្នុងទឹកទីពីរ ការពារខ្សែក្រវាត់របស់ខ្លួនបានសម្រេច។

កីឡាករប្រដាល់គុនខ្មែរវ័យក្មេង ហេង ប្រុសនិក (រូបភាព: Max Muay Thai FB Page)

ការប្រកួតការពារខ្សែក្រវាត់នេះធ្វើឡើងក្នុងប្រភេទទម្ងន់ ៤៦គីឡូក្រាមដោយកីឡាករកម្ពុជាជាអ្នកការពារ និងកីឡាករថៃជាអ្នកដណ្ដើម។ នៅក្នុងទឹកទីមួយកីឡាករកម្ពុជា ប្រុសនិក ហាក់មានការសម្រុកច្រើនជាងដោយបានព្យាយាមវាយចូលធុងទឹករបស់កីឡាករថៃ។ ចូលមកដល់ដើមទឹកទីពីរកីឡាករទាំងពីរបានប្តូរជង្គង់គ្នា ប៉ុន្តែជង្គង់របស់កីឡាករកម្ពុជាហាក់មានប្រសិទ្ធភាពជាង ខ្វះមួយនាទីបញ្ចប់ទឹកទីពីរប្រុសនិកបានវាយឲ្យកីឡាករថៃរាប់ម្ដង និងត្រូវអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតនិងចុងទឹកទីពីរ៕

សកម្មភាពការប្រកួត (រូបភាព: គណនី Facebook ផ្លូវការ Max Muay Thai )
សកម្មភាពការប្រកួត (រូបភាព: គណនី Facebook ផ្លូវការ Max Muay Thai )
សកម្មភាពការប្រកួត (រូបភាព: គណនី Facebook ផ្លូវការ Max Muay Thai )

ចង់ដឹងការប្រកួតពន្លកគុនខ្មែរកម្ពុជាធ្វើបានល្អយ៉ាងណា សូមអញ្ជើញទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!