ផ្ទុះភ្នំភ្លើងលើកោះ Stromboli បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងមនុស្សពីរបីនាក់ផ្សេងទៀតរងរបួស (មានវីដេអូ)

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ១០:៥២

អ៊ីតាលី៖ កាលពីម្សិលមិញនេះ កោះ Stromboli ស្រាប់តែមានបន្ទុះភ្នំភ្លើងផ្ទុះឡើង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងមនុស្សពីរបីនាក់ផ្សេងទៀតត្រូវរងរបួស។

យោងតាមប្រភពបានឱ្យដឹងថា ខណៈពេលមានបន្ទុះភ្នំភ្លើងលើកោះ Stromboli បានកើតឡើងភ្លាម ក៏មានកប៉ាល់ជួយសង្រ្គោះត្រូវបានបញ្ជូនទៅភ្លាមៗ ដើម្បីជួយដឹកមនុស្សទាំងនោះទៅទីទួលមានសុវត្ថិភាព។ ក្នុងនោះមានភ្ញៀវទេសចរ រួមទាំងអ្នករស់នៅក្នុងតំបន់នោះបានគេចខ្លួនទាន់ពេលប្រមាណ ៧០នាក់។

ប្រភពដដែលបានឱ្យដឹងថា អ្នកដែលស្លាប់នោះគឺជាអ្នកជិះកង់ម្នាក់មានអាយុ ៣៥ឆ្នាំ ហើយរូបគេស្លាប់ដោយសារតែថ្មភ្នំធ្លាក់ពីលើ ខណៈពេលដែលមនុស្សពីរបីនាក់ផ្សេងទៀតត្រូវរងរបួស។ នេះបើយោងតាមសម្តីរបស់អ្នកជួយសង្រ្គោះលោក Calogero Foti បានប្រាប់។

គួរឱ្យដឹងផងដែរថា ហេតុការណ៍ផ្ទុះភ្នំភ្លើងនេះបានផ្ទុះពីរដងជាប់គ្នាកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ នៅវេលាម៉ោងជាង ២:៤៦នាទីថ្ងៃត្រង់ (ម៉ោងក្នុងតំបន់) ដែលត្រូវបានចាត់ទុកថាជាការផ្ទុះភ្នំភ្លើងដ៏ធំមួយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ
រូបភាពនៅកន្លែងកើតហេតុ