Liverpool ចូលខ្លួនប្រជែង Arsenal និង Spurs ចង់បានកំពូលខ្សែបម្រើម្នាក់របស់ Real

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ១៣:៤១

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool បានចូលខ្លួនមកប្រជែងជាមួយ Arsenal និង Tottenham Hotspur ព្រោះចង់បានខ្សែបម្រើវ័យក្មេងរបស់ Real Madrid គឺកីឡាករ Dani Caballos

កីឡាករ Dani Caballos

Ceballos បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យជាមួយក្រុមជម្រើសជាតិអេស្ប៉ាញ U-21 និងបានជួយឲ្យអេស្ប៉ាញលើកពាន EURO U-21 ថែមទៀត ប៉ុន្តែកីឡាករម្នាក់នេះហាក់មិនស្ថិតនៅក្នុងក្រសែភ្នែករបស់លោក Zidane នៅ Bernabeu នោះទេ។

កីឡាករ Dani Caballos បង្ហាញខ្លួនឲ្យជម្រើសជាតិអេស៉្បាញ U-21

ក្លិបកាំភ្លើងធំ Arsenal និងក្លិបមាន់ខ្នាយមាស Tottenham Hotspur បាននឹងកំពុងតែដណ្ដើមគ្នាក្នុងការនាំយក Ceballos មកលេងនៅទឹកដីអង់គ្លេស ខណៈក្លិប AC Milan ក៏កំពុងមានបំណងនាំ Ceballos ទៅលេងនៅទឹកដីអ៊ីតាលីផងដែរ។ បើតាមកាសែតរបស់អេស្ប៉ាញ Marca បានចុះផ្សាយថាក្លិបហង្សក្រហម Liverpool ក៏ដាក់ការចាប់អារម្មណ៍ទៅលើខ្សែបម្រើរូបនេះដែរក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ។

កីឡាករ Dani Caballos

លោក Jurgen Klopp មិនរំពឹងថានឹងចំណាយប្រាក់ច្រើនក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះទេ ប៉ុន្តែលោកជឿជាក់ថានឹងអាចយក Ceballos មកពង្រឹងតំបន់បម្រើឲ្យ Liverpool នាររដូវកាលក្រោយ។

លោក Jurgen Klopp

“រឿងដែលសំខាន់បំផុតក្នុងជីវិតខ្ញុំគឺភាពសប្បាយរីករាយ ហើយនឹងដែលអាចលេងបាន ៤០ប្រកួតក្នុងមួយឆ្នាំ។ គោលដៅផ្ទាល់ខ្លួនរបស់ខ្ញុំនៅរដូវកាលក្រោយគឺបានលេងចំនួន ៤០ប្រកួត។ វាមិនជាថ្វីនោះទេ ឲ្យតែអាចតែខ្ញុំអាចរកកន្លែងដែលខ្ញុំអាចមានអារម្មណ៍ថាខ្លួនឯងមានតម្លៃ។” សម្ដីរបស់ Ceballos និយាយកាលពីដើមសប្ដាហ៍ជុំវិញអនាគតរបស់គេ៕

កីឡាករ Dani Caballos

ប្រភព៖ Mirror