ប្រាសាក់ ដាក់ឱ្យដំណើរការសេវាធនាគារចល័តជំនាន់ថ្មី ដែលមានលក្ខណៈពិសេសជាងមុន!

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ១៤:១៩

ភ្នំពេញ៖ ប្រាសាក់ ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុធំជាងគេនៅកម្ពុជា និងឈានមុខគេផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) បានធ្វើទំនើបកម្ម និងបានដាក់ឱ្យទាញយកកម្មវិធី (Download App) សេវាធនាគារចល័ត ដែលមានមុខងារកាន់តែពិសេស ផ្ដល់ភាពងាយស្រួល ទំនើប និងមានរូបរាងកាន់តែស្រស់ស្អាតសម្រាប់ឱ្យអតិថិជនអាចធ្វើប្រតិបត្តិការធនាគារបានដោយខ្លួនឯង គ្រប់ពេលវេលា គ្រប់ទីកន្លែង។
លោក សាយ សូនី នាយកប្រតិបត្តិរបស់ប្រាសាក់ បានមានប្រសាសន៍ថា៖

ជាមួយសេវាធនាគារចល័តប្រាសាក់ លោកអ្នកអាចបង់ថ្លៃទឹក ថ្លៃភ្លើង ផ្ទេរប្រាក់ទៅកាន់ដៃគូជំនួញ ឬ មនុស្សជាទីស្រឡាញ់ ផ្ទេរប្រាក់តាមលេខសម្ងាត់ ឬ ផ្ទេរប្រាក់ទៅកាន់អ្នកដែលគ្មានគណនី ទិញកាតទូរស័ព្ទ ពិនិត្យមើលសមតុល្យគណនី របាយការណ៍គណនី និងសេវាជាច្រើនទៀត ដោយមិនគិតកម្រៃសេវា។
លោក សូនី បន្តទៀតថា៖

អតិថិជនអាចទាញយកកម្មវិធីនេះចេញពី Apple's App Store: https://apple.co/308KJ3h និង Google’s Play Store: https://bit.ly/2KT72Cf បានដោយឥតគិតថ្លៃ ឬចូលទៅប្រើសេវាធនាគារចល័តតាមកុំព្យូទ័រតាម https://ibanking.prasac.com.kh/។ សូមបើកគណនីសន្សំនៅប្រាសាក់នៅថ្ងៃនេះ ដើម្បីរីករាយក្នុងការធ្វើប្រតិបត្តិការធនាគារតាមសេវាធនាគារចល័តប្រាសាក់ ដោយឥតគិតកម្រៃសេវា និងទទួលបានអត្រាការប្រាក់ខ្ពស់។
ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទលេខ 086 999 911 ឬ 023 999 911 ឬ 0969 999 911 ឬ សាខាប្រាសាក់ដែលនៅជិតលោកអ្នក ឬ ចូលទៅកាន់ www.prasac.com.kh