ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃភាពជាដៃគូ រវាង ក្រុមហ៊ុន METFONE និង ក្រុមហ៊ុន TIGER CAPITAL DEVELOPMENT CO., LTD

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ១៤:៣៨

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០១៩ ក្រុមហ៊ុន METFONE និង ក្រុមហ៊ុន TIGER CAPITAL DEVELOPMENT CO., LTD បានធ្វើពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃភាពជាដៃគូលើការផ្គត់ផ្គង់សេវា INTERNET TELEVISION នៃអគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន METFONE ។ 

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃភាពជាដៃគូ

ដោយមើលឃើញពីតម្រូវការនៃភាពចាំបាច់របស់អតិថិជនក្នុងជីវភាពរស់នៅប្រចាំថ្ងៃទៅលើកម្មវិធីកំសាន្តនានា ក្រុមហ៊ុន METFONE និង ក្រុមហ៊ុន TIGER CAPITAL DEVELOPMENT CO., LTD បានចាប់ ជាដៃគូសហការណ៍លើការផ្គត់ផ្គង់សេវា INTERNET TELEVISION សំរាប់ប្រជាជនកម្ពុជាទាំងអស់។

ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះអតិថិជនអ៊ីនធឺណិតរបស់មិត្តហ្វូនទាំងអស់ នឹងរីករាយជាមួយអត្ថប្រយោជន៍ជាច្រើនដូចជា៖
• ប្រើប្រាស់សេវាអ៊ិនធឺណេតនិងទូរទស្សន៍តាមខ្សែកាបអុបទិកតែមួយ - បណ្តាញខ្សែតែមួយពីអ្នកផ្គត់ផ្គង់សេវាអ៊ីនធឺណិត
• មើលទូរទស្សន៍ដែលមានគុណភាពខ្ពស់ជាមួយនឹងប៉ុស្តផ្សេងៗជាច្រើន
• សន្សំសំចៃថវិកា
• មិនចាំបាច់ចងចាំលេខទូរស័ព្ទជំនួយបន្ថែម - Hotline ជំនួយមានតែ១ ប៉ុណ្ណោះ
• ទូទាត់ប្រាក់ជាមួយអ្នកទទួលប្រាក់តែ១។  

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃភាពជាដៃគូ
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃភាពជាដៃគូ

អតិថិជននឹងទទួលបាននូវការទស្សនាប៉ុស្តិ៍ទូរស្សន៍ច្រើងជាង ១៥០ ប៉ុស្តិ៍, ខ្សែភាពយន្តថ្មីៗ ល្បីៗរាប់ពាន់រឿង ទទួលបានការផ្តល់ជូន APP សំរាប់ទស្សនាទូរទស្សន៍ និងកម្មវិធីកំសាន្តនៅលើទូរស័ព្ទដៃគ្រប់ពេលវេលា គ្រប់ទីកន្លែង ។ នៅក្នុងឳកាសដាក់សំភោធជាផ្លូវការណ៍នូវសេវា INTERNET TELEVISION អតិថិជនចំនួន ៣០០០ នាក់ដំបូង ចុះឈ្មោះប្រើប្រាស់សេវា INTERNET TELEVISION នឹងទទួលបានកម្មវិធីពិសេសដែលមិនធ្លាប់មានពីមុនមក ចុះឈ្មោះថ្ងៃនេះ បង់មុន ៥ខែ ថែមជូន ៧ខែប្រើប្រាស់ដោយឥតគិតថ្លៃ ថែមជូនការតម្លើងជូនមួយកំផ្លេរដោយឥតគិតថ្លៃ ។ 

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃភាពជាដៃគូ
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃភាពជាដៃគូ

METFONE គឺជាក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តលេខ 1 នៅកម្ពុជាដែលបានផ្តល់សេវាកម្មទូរគមនាគមន៍ទូទាំងប្រទេសរួមមាន: ទូរស័ព្ទចល័ត, ទូរស័ព្ទអចល័តឥតខ្សែ, ទូរស័ព្ទអចល័តមានខ្សែ, ePayment (eMoney) ហើយក៏កំពុងនាំមុខនៃសេវាកម្ម អ៊ិនធឺណិត ខ្សែកាប្លិ៍ អុបទិក FTTH, LeaseLine ។ METFONE មានមោទនភាពក្នុងការបម្រើសេវាកម្មទៅដល់អតិថិជនជាង 8 លាននាក់ជារៀងរាល់ថ្ងៃ។ ចាប់តាំងពីឆ្នាំ ២០១៩ ក្រុមហ៊ុន METFONE បានវិនិយោគទុនទឹកប្រាក់ចំនួនរាប់រយលានដុល្លារដើម្បីបង្កើតបណ្តាញប្រតិបត្តិករលំដាប់ពិភពលោកមួយដែលអាចជឿទុកចិត្តបាន ដែលមានស្ថានីយ៍ផ្សាយសេវាចំនួន ១០.០០០ អង់តែន បណ្តាញខ្សែកាបអុបទិកជាង ២៣,០០០ គីឡូម៉ែត្រ ទៅដល់ ១០០%នៃគ្រប់តំបន់ភូមិ ឃុំ ស្រុក និងខេត្តក្រុង និងប្រព័ន្ធបណ្តាញសេវាគ្របដណ្តប់រហូតដល់ ៩៩% នៃចំនួនប្រជាជន។ មិត្តហ្វូនគឺជាក្រុមហ៊ុនដែលមានសេវាគ្របដណ្តប់ធំទូលាយបំផុត និងជាបណ្តាញដែលមានគុណភាពល្អបំផុតនៅក្នុងប្រទេសកម្ពុជា៕ 

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃភាពជាដៃគូ
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃភាពជាដៃគូ
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៃភាពជាដៃគូ