ឃើញហើយស្ទើរស្រក់ទឹកភ្នែក! ព្រោះតែភាពស្រែកឃ្លាន លោកតាម្នាក់រើសកាកសំណល់អាហារនៅក្នុងធុងសំរាមដើម្បីហូប (មានវីដេអូ)

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ១៥:៤២

ម៉ាឡេស៊ី៖ លោកតាវ័យចំណាស់ម្នាក់ បានរើសកាកសំណល់អាហារនៅក្នុងធុងសំរាមដើម្បីហូប។ នៅក្នុងវីដេអូចំនួនពីរ ដែលបានបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកឈ្មោះ Ipoh 怡保 ដោយបានសរសេរថា «ស្ថានភាពរបស់លោកតាពិតជាគួរឲ្យអាណិតណាស់។ សូមជួយគាត់ផង! ទីតាំងនៅក្នុងវីដេអូនោះគឺនៅជិតផ្សារ Pasar Besar នៅប្រទេសម៉ាឡេស៊ី។ លោកតាកំពុងរើសកាកសំណល់អាហារ នៅក្នុងធុងសំរាមដើម្បីហូប។»

លោកតាកំពុងហូបកាកសំណល់

នៅក្នុងវីដេអូបានបង្ហាញឲ្យឃើញថា លោកតាមើលទៅគ្មានផ្ទះសម្បែង ដោយស្លៀកសម្លៀកបំពាក់កខ្វក់ និងរាងកាយរបស់គាត់ស្គមស្គាំង គ្មានកម្លាំងបន្ដិចសោះ។ ពេលដែលឃើញអ្វីដែលអាចហូបបាន គាត់ហូបភ្លាមៗ ដោយមិនស្ទាក់ស្ទើរ។ 

វីដេអូនោះមានអ្នកចែករំលែកយ៉ាងច្រើន រួមទាំងមានមតិខ្លះបាននិយាយថា ពួកគេបានធ្លាប់ឃើញលោកតា ហើយក៏បានទិញអាហារនិងទឹកឲ្យលោកតាផងដែរ។ មួយចំនួនទៀតបាន ជូនលុយទៅលោកតា ប៉ុន្ដែលោកតាមិនទទួលទេ។

មានម្នាក់បានដឹងអំពីប្រវត្តិរបស់លោកតាបាននិយាយថា «ជីវភាពរបស់លោកតាមានភាពក្រីក្រ។ កាលពីក្មេង លោកតាមានជំងឺផ្លូវចិត្ត ដោយជីវភាពក្រខ្សត់ គ្រួសាររបស់លោកតាមិនបាននាំលោកតាទៅព្យាបាលឡើយ៕»

សូមទស្សនាវីដេអូខាងក្រោម៖