ផ្លូវការ! Frank Lampard មកដឹកនាំ Chelsea ទៅមើលថាកាលនៅជាកីឡាករលោកល្អប៉ុណ្ណា? (មានវីដេអូ)

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ១៦:០១

អង់គ្លេស៖ ក្លិបតោខៀវ Chelsea បានប្រកាសនូវសមាសភាពអ្នកចាត់ការទូទៅថ្មីបន្ទាប់ពីការចាកចេញរបស់លោក Maurizio Sarri គឺលោក Frank Lampard ដែលជាអតីតកីឡាកររបស់ Chelsea ដែលធ្លាប់ចំណាយពេល ១៣ឆ្នាំនៅ Stamford Bridge។

គណនី Twitter ផ្លូវការរបស់ Chelsea បង្ហោះការចូលរួមរបស់ Lampard

Lampard ទទួលបានកិច្ចសន្យាដឹកនាំរយៈពេល ៣ឆ្នាំជាមួយ Chelsea ខណៈពេលដែលលោកធ្លាប់មានបទពិសោធន៍ដឹកនាំតែមួយឆ្នាំប៉ុណ្ណោះគឺដឹកនាំ Derby County កាលពីរដូវកាលមុន ដោយបានជួយឲ្យ Derby លេងវគ្គ Play-offs ក្របខណ្ឌ Championship ប៉ុន្តែមិនអាចឡើងមក Premier League ក្រោយចាញ់ Aston Villa ក្នុងលទ្ធផល ២-១។

លោក Frank Lampard ពេលដឹកនាំ Derby County

Lampard រកគ្រាប់បាល់បាន ២១១គ្រាប់ ក្នុងការបង្ហាញខ្លួនឲ្យ Chelsea បាន ៦៤៨ប្រកួត និងបានជួយឲ្យ Chelsea ឈ្នះពានរង្វាន់ជាច្រើន៕

លោក Frank Lampard កាលនៅជាកីឡាកររបស់ Chelsea

ចង់ដឹងថាកាលពីនៅជាកីឡាករ លោក Frank Lampard ល្អប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!