អ្នកថ្មើរជើង ដែលកំពុងប្រើប្រាស់ទូរស័ព្ទ ខណៈពេលឆ្លងផ្លូវ អាចប្រឈមមុខនឹងការពិន័យប្រាក់ ២០០ដុល្លារក្នុងប្រទេសអូស្រា្តលី

  • ព្រហស្បតិ៍ ០៤ កក្តដា, ២០១៩ ១៦:២៣

អូស្រ្តាលី៖ អ្នកថ្មើរជើងដែលប្រើប្រាស់ទូរស័ព្ទ ខណៈពេលឆ្លងផ្លូវអាចនឹងប្រឈមមុខក្នុងការពិន័យប្រាក់ប្រមាណ ២០០ដុល្លារ។ នេះបើយោងតាមសារព័ត៌មាន Daily Mail ទើបតែបានចុះផ្សាយកាលពីពេលថ្មីៗនេះ។

ក្រុមប្រឹក្សានៃប្រទេសអូស្រ្តាលីកំពុងតែអំពាវនាវឱ្យមានការអនុវត្តច្បាប់នេះភ្លាមៗ ដើម្បីបញ្ចៀសអ្នកថ្មើរជើងកុំឱ្យប្រើប្រាស់ទូរស័ព្ទ ខណៈពេលឆ្លងផ្លូវ។

ក្នុងនោះដែរ លោក Scruby ដែលជាប្រធានក្រុមប្រឹក្សាបាននិយាយថា៖

«យើងចង់ឃើញការដាក់ពិន័យចំនួន ២០០ដុល្លារ សម្រាប់អ្នកដែលប្រើប្រាស់ទូរស័ព្ទ ខណៈពេលកំពុងតែឆ្លងផ្លូវ។»

រូបតំណាង

យ៉ាងណាមិញ ក៏មានមនុស្សមួយចំនួនសម្តែងការមិនពេញចិត្តចំពោះច្បាប់ថ្មីនេះផងដែរ ដោយបុរសម្នាក់បាននិយាយថា៖

«ខ្ញុំគិតថាវាគឺជារឿងដែលអស់សំណើច។ ប្រសិនបើអ្នកថ្មើរជើងចង់ឆ្លងផ្លូវ ដោយប្រើប្រាស់ទូរស័ព្ទ អ្នកគួរតែឱ្យគេឆ្លង។»

ដោយឡែកក៏មាននារីម្នាក់បាននិយាយថា៖

«អ្នកថ្មើរជើង និងអ្នកបើកបរគឺមានសិទ្ធិស្មើគ្នាទេ។ ដូច្នេះបើពិន័យអ្នកថ្មើរជើងពេលកំពុងតែប្រើប្រាស់ទូរស័ព្ទ ខណៈពេលឆ្លងផ្លូវនោះ ក៏គួរតែពិន័យអ្នកបើកបរដូចគ្នាផងដែរ។»៕

សូមទស្សនាវីដេអូខាងក្រោម៖