ផ្លូវការ! PSG យកបានខ្សែបម្រើឆ្នើមម្នាក់ពី Man UTD (មានវីដេអូ)

  • សុក្រ ០៥ កក្តដា, ២០១៩ ០៨:១៦

បារាំង៖ ក្លិបបាល់ទាត់អ្នកមាននៅបារាំង Paris Saint-Germain បានប្រកាសជាផ្លូវការសមាសភាពកីឡាករថ្មីដែលជាអតីតកីឡាកររបស់បិសាចក្រហម និងក្រុមជម្រើសជាតិអេស៉្បាញគឺខ្សែបម្រើ Ander Herrera

កីឡាករ Ander Herrera

កីឡាករវ័យ ២៩ឆ្នាំ Ander Herrera បានចំណាយរយៈពេល ៥ឆ្នាំជាមួយបិសាចក្រហមក្រោយផ្ទេរមកពី Athletic Club និងបានចូលលេងបាន ១៨៩ប្រកួត និងបានជួយឲ្យក្លិបមានមូលដ្ឋាននៅទីក្រុង Manchester ឈ្នះពាន FA Cup ម្ដង, Carabao Cup ម្ដង, និង Europa League ម្ដង។

កីឡាករ Ander Herrera

“Paris Saint-Germain គឺជាក្លិបដ៏ល្អមួយនៅបារាំង។ ពួកយើងនឹងបន្តអភិវឌ្ឍខ្លួនដើម្បីការប្រកួតប្រជែងនិងឈ្នះពានបន្ត។ ខ្ញុំធ្លាប់បានគិតចំពោះការមកលេងនៅ Paris និងពាក់អាវរបស់ក្លិប។ ខ្ញុំសង្ឃឹមថានឹងបន្តបង្កើតប្រវត្តិសាស្រ្តដល់ក្លិប។” Ander Herrera ប្រាប់ទៅកាន់គេហទំព័រផ្លូវការរបស់ក្លិប។

គណនី Twitter របស់ PSG ស្វាគមន៍ដល់កីឡាករ Ander Herrera

គួរបញ្ជាក់ផងដែរថា Ander Herrera បានចុះកិច្ចសន្យាកុងត្រារយៈពេល ៥ឆ្នាំជាមួយ PSG ហើយរូបគេគឺកីឡាករទីពីរហើយដែល PSG នាំចូលក្នុងរដូវកាលនេះ បន្ទាប់ពីកីឡាករ Pablo Sarabia ដែល PSG ទិញពី Sevilla៕

ប្រភព៖ GOAL