នោះវីវរហើយ!! Liverpool តវ៉ា FIFA ថាក្លិបមួយនៅ Serie A យកកីឡាករខ្លួនដោយខុសច្បាប់

  • សុក្រ ០៥ កក្តដា, ២០១៩ ០៩:២០

អង់គ្លេស៖ ក្លិបហង្សក្រហម Liverpool បានទទូចសុំឲ្យ FIFA ពិនិត្យឡើងវិញដោយក្លិបនេះជឿថាក្លិបនៅ Serie A មួយគឺ Lazio បានធ្វើខុសច្បាប់ជុំវិញការនាំយកកីឡាករស្លាបវ័យ ២០ឆ្នាំ Bobby Adekanye

កីឡាករ Bobby Adekanye

Adekanye ផ្លាស់ទៅកាន់ទឹកដីអ៊ីតាលីដោយគ្មានតម្លៃខ្លួនបន្ទាប់ពីចំណាយរយៈពេល ៤ឆ្នាំជាមួយ Liverpool។ ប៉ុន្តែក្លិប Liverpool ហាក់មិនសប្បាយចិត្តសោះជុំវិញរូបគេទៅលេងនៅ Lazio។ 

កីឡាករ Bobby Adekanye (អាវស)

បទបញ្ញត្តិរបស់ FIFA បានចែងថា គ្រប់កីឡាករដែលមានវ័យក្រោម ២៣ឆ្នាំមិនអាចមានទំនាក់ទំនងផ្ទាល់ជាមួយក្លិបផ្សេងបានទេ នៅពេលដែលគេនៅសល់កុងត្រាយ៉ាងហោចណាស់ ៦ខែជាមួយក្លិបចាស់។ Liverpool ជឿថា Lazio បានទាក់ទងមកកាន់កីឡាករផ្ទាល់តាំងពីជួបពិភាក្សាជាមួយក្លិបមកម្ល៉េះ។

កីឡាករ Bobby Adekanye

កីឡាករ Adekanye ហាក់មានទំនាក់ទំនងជាមួយ Lazio តាំងពីខែមីនា មកម្ល៉េះដោយគេបានថ្លែងប្រាប់កាសែត Evening Standard កាលពីខែមីនា ថា “ខ្ញុំសង្ឃឹមច្រើនក្នុងការទៅចូលរួមជាមួយ Lazio ប៉ុន្តែគ្រប់យ៉ាងវាមិនទាន់ច្បាស់នោះទេ។ Lazio គឺជាក្លិបមួយក្នុងចំណោមក្លិបជាច្រើនដែលចាប់អារម្មណ៍ខ្ញុំ ប៉ុន្តែខ្ញុំមិនទាន់សម្រេច ១០០ភាគរយថានឹងទៅចូលរួមនៅទីណានោះទេ។ នៅទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ ខ្ញុំនឹងទៅពិភាក្សាជាមួយគ្រួសារ និងភ្នាក់ងាររបស់ខ្ញុំលោក Junior Minguella។ ខ្ញុំមិនភ័យថាអត់ក្លិបលេងនោះទេ”

ប្រភព៖ foxsportasia