ចេញហើយ!! កម្ពុជាស្ថិតក្នុងពូលមរណៈនៅឆ្នាំនេះ

  • សុក្រ ០៥ កក្តដា, ២០១៩ ០៩:១៨

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ពានរង្វាន់ AFF U18 CHAMPIONSHIP 2019 លើកនេះមាន ១១ប្រទេសក្នុងតំបន់អាស៊ានចូលរួម បូកបន្ថែមមួយក្រុមទៀតគឺអូស្រ្តាលី ខណៈការចាប់ពូលបានចេញជាផ្លូវការគឺក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ឆ្នាំ ស្ថិតនៅក្នុងពូល B។

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៨ឆ្នាំ

ការប្រកួតបែងចែកចេញជាពីរពូល ដោយក្នុងមួយពូលមាន ៦ក្រុម ដោយក្នុងនោះពូល A មាន មីយ៉ាន់ម៉ា, ឥណ្ឌូនេស៊ី, ឡាវ, ទីម័រខាងកើត, ហ្វីលីពីន និងប្រ៊ុយណេ រីឯចំណែកពូល B វិញរួមមាន ម៉ាឡេស៊ី, ថៃ, កម្ពុជា, វៀតណាម, សិង្ហបុរី និង អូស្រ្តាលី។

ពូលទាំងពីរ ក្នុងព្រឹត្តិការណ៍ AFF U18 CHAMPIONSHIP 2019

គួរបញ្ជាក់ផងដែរថា ការប្រកួតពានរង្វាន់យុវជនកម្រិតតំបន់អាស៊ានមួយនេះនឹងចាប់ផ្ដើមនៅថ្ងៃទី ៦ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០១៩ ដោយមានវៀតណាមជាម្ចាស់ផ្ទះ៕

ប្រភព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា