មានពាក្យអ្វីជូនពរគាត់ទេ? ម្ចាស់មេដាយមាសស៊ីហ្គេម ឃុន ឌីម៉ា វះកាត់សរសៃជង្គង់ អាចនឹងត្រូវបញ្ចប់អាជីពប្រដាល់

  • សុក្រ ០៥ កក្តដា, ២០១៩ ១៣:២៧

កម្ពុជា៖ កំពូលអ្នកប្រដាល់ជួរមុខ និងជាម្ចាស់មេដាយមាសស៊ីហ្គេមកីឡាករ ឃុន ឌីម៉ា កំពុងតែត្រៀមខ្លួនក្នុងការវះកាត់សរសៃជង្គង់ ដែលអាចនឹងត្រូវបញ្ចប់អាជីពអ្នកប្រដាល់។ 

កីឡាករ ឃុន ឌីម៉ា

ឃុន ឌីម៉ា (ឃឹម ឌីម៉ា) មានស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ និងហ្វឹកហាត់នៅក្លិបប្រដាល់រស្មីភូមិគៀតខេត្តបន្ទាយមានជ័យ ដែលមានឪពុកជាគ្រូបង្ហាត់ផ្ទាល់តែម្ដង។ 

កីឡាករ ឃុន ឌីម៉ា

គួរបញ្ជាក់ផងដែរថា ឌីម៉ាបានឈ្នះមេដាយមាសស៊ីហ្គេមប្រភេទវិញ្ញាសាប្រដាល់សេរីកាលពីឆ្នាំ ២០១៧ នៅប្រទេសម៉ាឡេស៊ី ដោយបានយកឈ្នះកីឡាករថៃក្នុងវគ្គផ្ដាច់ព្រ័ត្រ៕

កីឡាករ ឃុន ឌីម៉ា

ចំពោះការវះកាត់លើកនេះ តើប្រិយមិត្តមានពាក្យអ្វីជូនពរដល់កីឡាករឃុន ឌីម៉ាដែរឬទេ?

ប្រភព៖ Sport/កីឡា News