តារាហ្វេសប៊ុកចិត្តធម៌ ស្រីអូន ធ្វើឲ្យមហាជនភ្លឺភ្នែក បន្ទាប់ពីបង្ហោះសារជីវិតគ្រួសារបែបនេះ

ភ្នំពេញ៖ ប្រិយមិត្តដែលនិយម តាមដានបណ្ដាញសង្គមហ្វេសប៊ុក ប្រាកដជាបានស្គាល់យ៉ាងច្បាស់ អំពីតារាចិត្តធម៌ គឺអ្នកនាង ស្រីអូន ដែលតែងតែ ធ្វើអំពើសប្បុរសធម៌ជួយដល់ អ្នកជួបទុក្ខលំបាកជាច្រើន។

លើសពីនេះ បើក្រឡេកទៅមើល ជីវិតគ្រួសាររបស់ តារាចិត្តធម៌រូបនេះវិញ គឺពោរពេញដោយ សេចក្ដីសុខសុភមង្គល គួរឲ្យច្រណែនយ៉ាងខ្លាំង។ មកទល់ពេលនេះ ស្រីអូន ទទួលបានកូនស្រី ដ៏គួរឲ្យស្រលាញ់មួយរូប ដែលជាចំណងដៃអាពាហ៍ពិពាហ៍ ជាមួយស្វាមី​ ជាទីស្រលាញ់របស់នាង។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ស្រីអូន តែងតែបង្ហោះរូបភាព ជាមួយស្វាមី អមដោយពាក្យពេជន៍ ផ្អែមល្ហែមជានិច្ច។ ជាក់ស្ដែង ថ្មីៗនេះ អ្នកនាង ស្រីអូន បានធ្វើឲ្យមហាជនភ្លឺភ្នែក គ្រប់គ្នាតែម្ដង បន្ទាប់ពីបានបង្ហោះ នូវរូបភាពមួយសន្លឹក ជាមួយម្ចាស់បេះដូងនិងកូនស្រី អមដោយសារដ៏មានន័យជ្រៅ ដាស់តឿនអារម្មណ៍ដល់ហ្វេនៗ។

តាមរយៈសារនោះដែរ ស្រីអូន ចង់រៀបរាប់អំពី ជីវិតគូស្នេហ៍ ក្រោយពីចំណងអាពាហ៍អាពាហ៍រួច គួរតែចេះឆ្លៀតពេល វេលាផ្ដល់ភាពកក់ក្ដៅ និងបង្ហាញក្ដីស្រលាញ់ ឲ្យដូចពេលដែល នៅជាគូស្នេហ៍។ ជាពិសេស កំុឲ្យតម្លៃទៅលើលុយ​ រហូតដល់រកពេល សម្រាប់គូជីវិត របស់ខ្លួនមិនបាន ជាហេតុនាំឲ្យកើត នូវវិប្បដិសារីនៅថ្ងៃណាមួយ៕ 

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

ស្រីអូន
ស្រីអូន
ស្រីអូន និងស្វាមី
ស្រីអូន និងស្វាមី
ស្រីអូន និងក្រុមគ្រួសារ
ស្រីអូន និងក្រុមគ្រួសារ
ស្រីអូន និងស្វាមី
សារដែល​ ស្រីអូន បានបង្ហោះ