Punpun និង Esther ប្រឈមមុខ ផ្លូវច្បាប់ជាថ្មីម្ដងទៀត ក្រោយថត......

ថៃ៖ ជឿថាមានមហាជនជាច្រើនធ្លាប់បានជ្រាបរួចហើយថា មានតារាសម្ដែងស្រីប្រុសថៃ មិនតិចតែដែលប៊ិះសយខ្លួន ដោយសារតែការធ្វេសប្រហែស ទទួលថតផ្សព្វផ្សាយផលិតផលថែរក្សាសម្រស់ខុសច្បាប់នានា ដោយខ្វះការពិចារណា បណ្ដាលឲ្យឈានដល់ការប្រឈមមុខនឹងផ្លួវច្បាប់ផងដែរ។

ដោយឡែក កាលពីថ្មីៗនេះ ក៏ស្រាប់តែមានតារាស្រី២ដួង គឺកញ្ញា Punpun និង កញ្ញា Estherដែលធ្លាប់ត្រូវបានប្រឈមនឹងបញ្ហាផ្លូវច្បាប់ រឿងថតផ្សព្វផ្សាយគ្រឿងសម្អាងខុសច្បាប់លើកមុននោះ បានត្រូវប្រឈមមុខនឹងច្បាប់ជាថ្មីម្ដងទៀត ដោយពាក់ព័ន្ធនឹងការថតផ្សព្វផ្សាយផលិតផល ថែរក្សាសម្ផស្សខុសច្បាប់មួយផ្សេងទៀត។

ជាក់ស្ដែង កាលពីថ្ងៃម្សិលមិញ យោងតាមការកោះហៅរបស់តុលា តារាស្រី កញ្ញា Punpun និង កញ្ញា Esther ក៏បានចូលខ្លួនបំភ្លឺការពិតស្របពេលជាមួយគ្នា ដោយក្នុងនោះពួកគេទាំងពីរ ក៏ត្រូវបានតុលាសម្រេចឲ្យស្ថិតក្រៅការឃុំខ្លួន និងបានធ្វើការផាកពិន័យក្នុងម្នាក់១សែនបាតផងដែរ៕ 

Punpun
Esther
Punpun
Esther
Punpun និងEsther