ក្លិបយក្សមួយនៅអង់គ្លេសបើកការពិភាក្សាជាមួយ Real ជុំវិញការចង់បាន Lucas Vazquez

  • សុក្រ ០៥ កក្តដា, ២០១៩ ១៥:២៨

អង់គ្លេស៖ ក្លិបកាំភ្លើងធំ Arsenal បានបើការពិភាក្សាជាមួយក្លិបយក្សអេស្ប៉ាញ Real Madrid ជុំវិញការចង់បានកីឡាករខ្សែប្រយុទ្ធស្លាប Lucas Vazquez នេះបើតាមសារព័ត៌មាន AS បានចុះផ្សាយ។ 

កីឡាករ Lucas Vazquez

កាសែតអេស៉្បាញដដែលនេះបានបន្តទៀតថាក្លិប Arsenal បានដាក់សំណើ ៣៥លានអឺរ៉ូក្នុងការទិញយក Vazquez មកទឹកដី Emirate Stadium ខណៈដែលកីឡាករវ័យ ២៨ឆ្នាំរូបនេះស្ថិតនៅក្នុងបញ្ជីលក់ចេញរបស់អ្នកចាត់ការទូទៅលោក Zinedine Zidane។

កីឡាករ Lucas Vazquez

ការនាំយកកីឡាករជម្រើសជាតិប៊ែលហ្សិក Eden Hazard មកកាន់ទឹកដី Bernabeu ហើយក្លិបកាំភ្លើងធំ Arsenal ចរចាតម្លៃមិនត្រូវជាមួយ Crystal Palace ក្នុងការទិញយក Wilfried Zaha សារព័ត៌មាន AS ជឿថា Lucas Vazquez មានភាគរយខ្ពស់ក្នុងការមកលេងនៅទឹកដីអង់គ្លេស បើទោះបីជាមានការចាប់អារម្មណ៍ពី Inter Milan, Bayern Munich និង Paris Saint Germian ក្ដី។

កីឡាករ Lucas Vazquez

កីឡាករ Lucas Vazquez មិនត្រូវបានស្ថិតនៅក្នុងក្រសែភ្នែករបស់លោក Zidane នោះទេក្រោយការមកដល់របស់កីឡាករ Hazard, Rodrygo និង Luka Jovic។ ដូច្នេះ Vazquez អាចនឹងមកលេងនៅ Arsenal ដើម្បីមានឱកាសបង្ហាញសមត្ថភាពបានទៀងទាត់ ដើម្បីអាចជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិអេស្ប៉ាញសម្រាប់លេងពានរង្វាន់ EURO 2020។

កីឡាករ Lucas Vazquez

គួរបញ្ជាក់ផងដែរថា កីឡាករបង្ហាញខ្លួនឲ្យ Real Madrid លើសពី ១០០ដង Vazquez គឺអតីតជាយុវជនរបស់ Real Madrid ដោយធ្លាប់លេងឲ្យ Real Madrid C, Real Madrid B និងក្រុមធំ ហើយរូបគេក៏ធ្លាប់ត្រូវក្លិប Espanyol ខ្ចីជើងកាលពីរដូវកាល ២០១៤-២០១៥ ផងដែរ៕

ប្រភព៖ Mirror