មិនចង់ឲ្យគេហៅកូនថា អាតឿ កុំមើលរំលងស៊ុតឲ្យសោះ

  • សុក្រ ០៥ កក្តដា, ២០១៩ ១៥:៣៩

ស៊ុត គឺជាអាហារមួយប្រភេទ ដែលសម្បូរសារធាតុចិញ្ចឹមក្នុងការជួយជម្រុញឲ្យឆ្អឹងរបស់កុមារលូតលាស់បានល្អ និងជៀសផុតពីបញ្ហាក្រិនមិនព្រមធំ។ បើយោងតាមការសិក្សាដែលបានផ្សាយនៅក្នុងទស្សាវដ្តី Pediatrics បានបង្ហាញថា ការបន្ថែមស៊ុតទៅក្នុងរបបអាហារកុមារមួយថ្ងៃមួយគ្រាប់ជាប្រចាំ អាចកាត់បន្ថយភាពក្រិនរហូតដល់ទៅ ៤៧ ភាគរយ

ការសិក្សានេះ ក្រុមអ្នកជំនាញបានធ្វើការពិសោធន៍ទៅលើកុមារ ដែលមានអាយុ ៦ ខែដល់ ៩ ខែ ដោយមួយក្រុមបន្ថែមស៊ុតមួយថ្ងៃមួយគ្រាប់ចូលទៅក្នុងរបបអាហារប្រចាំថ្ងៃ ហើយមួយក្រុមទៀតមិនបានបន្ថែមស៊ុតឡើយ។ 

បន្ទាប់ពីរយៈពេល ៦ ខែ បានបង្ហាញថា កុមារដែលបានទទួលទានស៊ុតមានការលូតលាស់ជាមធ្យម ០,៦៣ ភាគរយ នៃទំហំរាងកាយទាំងមូល។ ចំណែកឯកុមារដែលមិនបានទទួលទានស៊ុតវិញ មានការលូតលាស់ត្រឹមតែ ០,៣៩ ភាគរយប៉ុណ្ណោះនៃទំហំរាងកាយទាំងមូល។

អ្នកជំនាញ Lannotti មានប្រសាសន៍ទៀតថា ស៊ុត សម្បូរទៅដោយអាហារូបត្ថម្ភដ៏ចំបាច់បំផុត ដែលឪពុកម្តាយគ្រប់រូបគួរតែឲ្យកូនទទួលទានរាល់ថ្ងៃ៕

អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia