មាត់ចេះតែប្រកែកថា ជាមិត្តធម្មតា តែកាយវិការផ្ទុយស្រឡះ Shawn Mendes និង Camila ដើរកាន់ដៃគ្នាយ៉ាងស្វីតកណ្តាលរាត្រី!

បរទេស៖ រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអ្នកគាំទ្រស្ទើរតែទូទាំងពិភពលោក បានធ្វើការផ្គូផ្គង់ចង់ឲ្យ តារាចម្រៀងប្រុសរូបសង្ហា Shawn Mendes ជាមួយតារាចម្រៀងស្រីញញឹមស្រស់ Camila Cabello មានសម្ព័ព្ធភាពលើសពីមិត្តភក្តិនឹងគ្នា ពោលគឺអ្នកគាំទ្រ ចង់ឃើញអ្នកទាំងពីរ ក្លាយជាគូសង្សារស្រលាញ់គ្នាមែនទែន ដោយសាររូបសម្រស់ដ៏សាកសម និងជាពិសេសគឺទង្វើប្រព្រឹត្ត រវាងអ្នកទាំងពីរ ដែលធ្វើចំពោះគ្នាទៅវិញទៅមកកន្លងមកវិញ គឺមិនធ្វើឲ្យមហាជនគ្រប់គ្នាមិនគិតមិនបាន។

មិនតែប៉ុណ្ណោះ កាលពីម្សិលមិញនេះផងដែរ គេថែមទាំងបានប្រទះឃើញ តារាប្រុសស្រីមួយគូនេះ បានដើរបណ្តើរកាន់ដៃគ្នាយ៉ាងត្រសង នៅកណ្តាលរាត្រី ដោយShawn Mendes ថែមទាំងបានស្ពាយកាបូបស្ពាយមនុស្សស្រីឲ្យ Camila Cabello ថែមទៀតផង ហាក់បីដូចជាគូសង្សារ ណាត់ជួបសាសងផ្អែមល្ហែមនឹងគ្នាដូច្នោះផងដែរ។

លើសពីនេះទៅទៀត គេថែមទាំងឃើញមិត្តភក្តិប្រុសស្រីមួយគូនេះ បានដើរកាន់ដៃគ្នាដណ្តើរ និយាយសំណេះសំណាលគ្នាបណ្តើរ ពោរពេញទៅដោយសំលេងសើច និងភាពសប្បាយរីករាយ ទាំងដែល Camila ទើបតែប្រកាសចែកផ្លូវគ្នាជាមួយនឹង មិត្តប្រុសរបស់នាងគឺលោក Matthew Husseyមិនប៉ុន្មានថ្ងៃមុនសោះ ប៉ុន្តែគេមិនបានឃើញនាង មានការពិបាកចិត្តឬកើតទុក្ខអ្វីឡើយ ស្រាប់តែគេប្រទះឃើញនាងមកសាសងកៀកកើយ យ៉ាងសប្បាយរីករាយជាមួយនឹងមិត្តជិតស្និទ្ធប្រុសសម្លាញ់របស់នាង គឺលោក Shawn Mendes នេះឯងវិញ។

តួយ៉ាង ទង្វើលើសពីមិត្តភក្តិធម្មតារបស់អ្នកទាំងពីរនាក់នេះ ពិតជាធ្វើឲ្យមហាជនមិនគិតមិនបាន បន្ថែមពីនេះទៅទៀត Shawn Mendes និង Camila ថែមតែទើបនឹងចេញ បទចម្រៀងដ៏ពិរោះស៊ីជម្រៅមួយបទជាមួយគ្នា ចំណងជើងថា «Señorita» ថែមទៀតផង ដែលទទួលបានការគាំទ្រយ៉ាងច្រើនលើសលប់ពីសំណាក់អ្នកគាំទ្រ ជាមួយការសម្តែង MV យ៉ាងជក់ចិត្តដិតអារម្មណ៍ លើសពីមិត្តភក្តិធម្មតា៕

ប្រទះឃើញShawn Mendes និង Camila បណ្តើរគ្នាយ៉ាងស្វីតកណ្តាលរាត្រី
ប្រទះឃើញShawn Mendes និង Camila បណ្តើរគ្នាយ៉ាងស្វីតកណ្តាលរាត្រី
ប្រទះឃើញShawn Mendes និង Camila បណ្តើរគ្នាយ៉ាងស្វីតកណ្តាលរាត្រី
ប្រទះឃើញShawn Mendes និង Camila បណ្តើរគ្នាយ៉ាងស្វីតកណ្តាលរាត្រី
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello
Shawn Mendes និង Camila Cabello