Barcelona មិនអាចយក Neymar មកបានទេ រហូតទាត់តែលក់កីឡាករម្នាក់ក្នុងចំណោមកីឡាករ ៣រូបនេះ

  • សុក្រ ០៥ កក្តដា, ២០១៩ ១៦:៥៤

អេស្ប៉ាញ៖ កីឡាករខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីល Neymar Jr មានភាគរយខ្ពស់ក្នុងការមកចូលរួមជាមួយ FC Barcelona ក្រោយការចាកចេញរយៈពេល ២ឆ្នាំទៅចូលរួមជាមួយ Paris Saint-Germain ជាមួយតម្លៃខ្លួនឯតទគ្គកម្មពិភពលោក ២២២លានអឺរ៉ូ។ 

កីឡាករ Neymar

បើតាមកាសែតអេស្ប៉ាញ Marca បានចុះផ្សាយថា Barcelona ជិតនឹងយកបាន Neymar មកកាន់កីឡដ្ឋាន Camp Nou វិញហើយ ប៉ុន្តែអ្វីដែលត្រូវធ្វើចំពោះមុខគឺការលក់កីឡាករម្នាក់ចេញក្នុងចំណោមកីឡាករ ៣រូបរួមាន Arthur Melo, Malcom និង Arturo Vidal។

កីឡាករ Arthur Melo
កីឡាករ Malcom
កីឡាករ Arturo Vidal

មូលហេតុដែលក្លិបនៅតំបន់កាតាឡាន់ចាំបាច់ធ្វើបែបនេះ ព្រោះតែពេលនេះចំនួនកីឡាករបរទេសនៅក្នុងក្លិបដែលមិនមែនជាកីឡាករជនជាតិអឺរ៉ុបមានការលើសចំនួន ដូច្នេះក្លិបត្រូវតែលក់កីឡាករម្នាក់ណាចេញទើបអាចនាំយក Neymar មកបាន។

កីឡាករ Neymar

យ៉ាងណាមិញ កីឡាករ Malcom គឺជាកីឡាករមួយរូបក្នុងចំណោមកីឡារបីរួបនោះដែលអាចនឹងចាកចេញពីទឹកដី Camp Nou អំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ដោយត្រូវបានគេដឹងថាកីឡាកររូបនេះកំពុងតែស្ថិតក្រោមការតាមប្រមាញ់របស់ Arsenal៕

ប្រភព៖ Foxsportasia