ខ្យល់ព្យុះនៅចិន សម្លាប់មនុស្ស ៦នាក់ និង ១៩០នាក់រងរបួស (មានវីដេអូស្តែងៗ)

  • សុក្រ ០៥ កក្តដា, ២០១៩ ១៦:៥៩

ចិន៖ យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៦នាក់បានស្លាប់ និង១៩០នាក់ត្រូវរងរបួស ដោយសារតែខ្យល់ព្យុះកំបុតត្បូងនៅក្នុងប្រទេសចិន។

ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រមាណ ៥:១៥នាទីល្ងាច ក្នុងទីក្រុង Kaiyuan ខេត្ត Liaoning កន្លងទៅនេះ។

ប្រភពដដែលបានឱ្យដឹងថា ខ្យល់ព្យុះកំបុតត្បូងនេះមានល្បឿដល់ទៅ ២៣ម៉ែត្រក្នុងមួយនាទី បានបោកបក់ កម្ទេច ផ្ទះសម្បែង ឡាន ដើមឈើ ផ្លូវ និងអគារជាច្រើនខ្នងផ្សេងៗទៀតជាហូរហែ។

ក្រោយពីខ្យល់ព្យុះនេះបានបោកបក់រួចអស់រយៈពេលប្រមាណ ១៥នាទី។ យោងតាមប្រភពច្បាស់ការណ៍មួយបានរាយការណ៍ថា ក្នុងនោះយ៉ាងហោចណាស់ក៏មានផ្ទះជាង ៣,៦០០ខ្នង ត្រូវខូចខាត។ អ្នកស្រុកនៅទីនោះប្រមាណ ៩,៩០០នាក់សុទ្ធសឹងតែរងផលប៉ះពាល់ដោយសារតែខ្យល់ព្យុះកំបុតត្បូងនេះ ហើយក្នុងនោះមនុស្ស ៦នាក់បានស្លាប់ និង១៩០នាក់ផ្សេងទៀតត្រូវរងរបួស។

ដោយឡែក ពេលនេះសមត្ថកិច្ចបាននិងកំពុងតែជួយសង្រ្គោះប្រជាជន និងបន្តរុករកស្វែងរកជួយមនុស្សជាហូរហែផ្សេងទៀត៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ