ភរិយានាយ ចយ បង្ហាញរូបថតអនុស្សាវរីយយ៉ាងស្រស់ស្អាត ស្របពេលជិតដល់ថ្ងៃសម្រាលកូន!

ភ្នំពេញ៖ ប្រិយមិត្តដែលនិយមតាមដានវីដេអូកំប្លែង ប្រាកដជាបានជ្រាបយ៉ាងច្បាស់ អំពីនាយ ចយ ដែលជាតារាកំប្លែងមានប្រជាប្រិយភាព​មួយរូបផងដែរ។ លើសពីនេះ តារាកំប្លែងរូបនេះ បានធ្វើឲ្យមហាជនរាល់គ្នា ចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើជីវិតគ្រួសារដ៏មានសុភមង្គលរបស់លោក។

ជាក់ស្ដែង ក្រោយពីបានរៀបអាពាហ៍ពិពាហ៍ ជាមួយភរិយាដ៏ស្រស់សោភាមួយរូបតាំងពីកំឡុងដើមឆ្នាំ២០១៨ រួចមក តារារូបនេះ តែងតែបង្អួតនូវស្នេហាដ៏ផ្អែមល្ហែម ស្អិតរមួត ធ្វើឲ្យអ្នករាល់គ្នាមានចិត្តច្រណែនដល់នាយគ្រប់គ្នាតែម្ដង។

អ្វីដែលពិសេសនោះ បន្ទាប់ពីរៀបការរយៈពេល១ឆ្នាំជាងមកនេះ នាយ ចយ ក៏កំពុងតែនឹងត្រៀមខ្លួនធ្វើជាឪពុករបស់គេផងដែរ ព្រោះថាភរិយារបស់នាយកំពុងតែពពោះកូនប្រុសម្នាក់ ដែលនឹងជិតសម្រាលនាពេលឆាប់ៗខាងមុខនេះហើយ។

ដោយឡែក កាលពីប៉ុន្មានម៉ោងមុននេះ តាមរយៈគណនីហ្វេសប៊ុកភរិយារបស់នាយ ចយ ក៏បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងនាយ ក្នុងឈុតក្បិនបុរាណខ្មែរ  បង្ហាញពីផ្ទៃពោះ ដែលនឹងជិតដល់ពេលសម្រាលនោះ ដើម្បីទុកជាអនុស្សាវរីយផងដែរ។

ក្នុងនោះដែរ គេសង្កេតឃើញថា គូស្វាមីភរិយាមួយគូនេះ ប្រកបដោយទឹកមុខសប្បាយរីករាយ និងរំភើបយ៉ាងខ្លាំង ក្នុងការត្រៀមរង់ចាំវត្តមានរបស់កូនប្រុសរបស់ពួកគេ ដែលសល់មិនដល់២ខែទៀតនោះឡើយ៕

នាយ ចយ និងភរិយា
នាយ ចយ និងភរិយា
នាយ ចយ និងភរិយា
នាយ ចយ និងភរិយា
នាយ ចយ និងភរិយា
រូបភាពដែលនាយ ចយ និងភរិយា ថតទុកជាអនុស្សាវរីយ៍