ហេតុតែជាស្រីស្អាត ទោះបីជា Jennie លេងស្ទាយ៍សម្លៀកបំពាក់បែបណា ក៏នៅតែមើលទៅស្រស់ស្អាត គួរឲ្យទាក់ទាញដែរ!

កូរ៉េខាងត្បូង៖ បើនិយាយពីក្រុមតារាកូរ៉េស្រី ដ៏មានប្រជាប្រិយភាពនាពេលបច្ចុប្បន្ន មហាជនប្រាកដជានឹកឃើញដល់ក្រុម Blackpink ដែលមានសមាជិក៤នាក់ សុទ្ធសឹងតែពោរពេញដោយសមត្ថភាពសិល្បៈដ៏សម្បូរបែប និងព្រមទាំងមានរូបសម្ផស្សស្អាត មិនចាញ់គ្នានោះទេ។

ប៉ុន្តែក្នុងចំណោមនោះ មានតារាស្រីមួយរូប គឺ Jennie ដែលមានស្ទាយ៍សម្លៀកបំពាក់ដ៏ស្អាតប្លែក និងត្រូវចិត្តមិត្តៗយុវ័យយ៉ាងខ្លាំង។ លើសពីនេះ Jennie ក៏បានជាប់ក្នុង តារាងលេខ៥ ក្នុងចំណោមតារាស្រី ដែលមានស្ទីលសម្លៀកបំពាក់ បានសមសួនជាងគេ ប្រចាំប្រទេសកូរ៉េខាងត្បូងថែមទៀតផង។

ជាការពិតណាស់ Jennie មិនត្រឹមតែមានភាពលេចធ្លោ ក្នុងការសម្ដែងបទចម្រៀង ឬការសម្ដែងលើឆាកនោះទេ ព្រោះបើក្រឡេកទៅមើលសម្លៀកបំពាក់ប្រចាំថ្ងៃរបស់នាងវិញ ក៏មិនអន់ដែរ។

បើទោះបីជា តារាស្រីស្អាតរូបនេះ ស្ថិតក្នុងសម្លៀកបំពាក់សាញ្ញមៗធម្មតា បែបណាក៏ដោយ ក៏នៅតែមើលទៅមានស្ទាយ៍ដ៏គួរឲ្យចាប់អារម្មណ៍ និងទាន់សម័យយ៉ាងខ្លាំង។ ជាពិសេស ដោយសារតែ Jennie មានរូបរាងកាយដ៏ស្រលូន គួរឲ្យច្រណែនទៀតនោះ ជាហេតុដែលនាងស្លៀកពាក់បែបណា ក៏តែងតែមានភាពលេចធ្លោជានិច្ច៕   

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖

Jennie
ស្ទាយ៍សម្លៀកបំពាក់របស់Jennie
ស្ទាយ៍សម្លៀកបំពាក់របស់Jennie
ស្ទាយ៍សម្លៀកបំពាក់របស់Jennie
ស្ទាយ៍សម្លៀកបំពាក់របស់Jennie
ស្ទាយ៍សម្លៀកបំពាក់របស់Jennie
ស្ទាយ៍សម្លៀកបំពាក់របស់Jennie
ស្ទាយ៍សម្លៀកបំពាក់របស់Jennie
ស្ទាយ៍សម្លៀកបំពាក់របស់Jennie
ស្ទាយ៍សម្លៀកបំពាក់របស់Jennie
ស្ទាយ៍សម្លៀកបំពាក់របស់Jennie
ស្ទាយ៍សម្លៀកបំពាក់របស់Jennie