ប្រតិកម្មរបស់នារីម្នាក់ រត់ស្រែកឱ្យម៉ែជួយ ពេលឃើញពស់ថ្លាន់យក្សមួយក្បាលនៅពីក្រោយ កំពុងតែល្បីពេញបណ្តាញសង្គម (មានវីដេអូ)

សិង្ហបុរី៖ ភ្ញៀវបរទេសស្រីម្នាក់ បាននឹងកំពុងតែល្បីពេញបណ្តាញសង្គម Twitter ក្រោយវីដេអូរបស់នាងត្រូវបានបង្ហោះ ដោយបង្ហាញឱ្យឃើញពីប្រតិកម្មដ៏ភ្ញាក់ផ្អើលមួយរបស់នាង។

យោងតាមម្ចាស់គណនី Twitter មួយឈ្មោះ Angelica Rodriguez បានបង្ហោះវីដេអូនេះដោយរៀបរាប់ថា៖

«មិត្តរួមការងាររបស់បងស្រីខ្ញុំមិនទាន់បានត្រៀមខ្លួននោះទេ» ។

យោងតាមវីដេអូបានបង្ហាញថា ខណៈពេលភ្ញៀវបរទេសម្នាក់នេះ ស្ម័គ្រចិត្តឡើងទៅប៉ះកូនពស់ ជាមួយនឹងជំនួយរបស់បុគ្គលិកនៅទីនោះ ស្រាប់តែមិនយូរប៉ុន្មាន ពួកគេក៏បាន Surprise នាង ដោយការយកពស់ថ្លាន់យក្សមួយក្បាលទៅនៅពីក្រោយនាង។ ពេលនោះស្រាប់តែនាងឃើញភ្លាម ក៏ស្រែករត់ឱ្យម៉ែជួយយកតែម្តង បង្កឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទីនោះ។

វីដេអូនេះបានល្បីពេញបណ្តាញសង្គម Twitter ដែលមានអ្នកទស្សនាជិត ៦លានដង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖