ហេតុតែជាស្រីស្អាត! ម៉ាក សែនសូនីតា លេងខ្លួនសាមញ្ញៗដើរផ្សារក៏ទាក់ទាញដែរ!

ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ ពីតារាសម្ដែងស្រីវ័យក្មេងស្រស់ស្អាតដ៏មានប្រជាប្រិយភាព កញ្ញា ម៉ាក សែនសូនីតា ដែលបច្ចុប្បន្នទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ ទៅលើសមត្ថភាពនៃការសម្ដែងបានយ៉ាងល្អ នៅក្នុងអាជីពជាតារាសិល្បៈរបស់នាង។

ជាការពិតណាស់ តារាស្រីវ័យក្មេងពេញដោយសមត្ថភាព កញ្ញា ម៉ាក សែនសូនីតា ហៅ តូតា រូបនេះ មិនត្រឹមតែមានភាពមមាញឹកខ្លាំង ក្នុងការងារសិល្បៈជាច្រើននោះទេ សូម្បីតែការប្រកបមុខជំនួញរបស់នាង (ថៅកែហាងមួយកន្លែង) ក៏មានភាពកាក់កបខ្លាំង និងសឹងតែរកពេលសម្រាកគ្មាន។ 

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី  មិនថាជារវល់ខ្លាំងប៉ុណ្ណានោះទេ ក៏តារាស្រីរូបនេះ តែងត្រូវបានគេសង្កេតឃើញថា តែងឆ្លៀតពេលដើរលេងកម្សាន្តជារឿយៗ ដើម្បីបំពេញសេចក្តីសុខនៅក្នុងជីវិត ឲ្យកាន់តែរីករាយនិងស្រស់បំព្រង ហើយបើនិយាយពីស្ទាយ៍លេងខ្លួនរបស់នាង រាល់ពេលចេញក្រៅម្តងៗវិញ ក៏ស្រស់ស្អាតមិនណយនោះដែរ។

ជាក់ស្ដែង កាលពីយប់មិញនេះ បើតាមការបង្ហោះរូបភាពជាច្រើនសន្លឹករបស់កញ្ញា តូតា នៅលើគណនីហ្វេសប៊ុករបស់នាង ដែលនាងស្ថិតនៅក្នុងផ្សារទំនើបអូឡាំព្យា ក្រុងភ្នំពេញ ក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើន មានការចាប់អារម្មណ៍ទៅលើសម្លៀកបំពាក់ដែលកញ្ញាបានស្លៀកដើរផ្សារនោះផងដែរ។ 

ក្នុងនោះ តារាសម្ដែងស្រីវ័យក្មេង ស្រស់សោភា ដ៏គួរឲ្យស្រលាញ់រូបនេះ បានតុបតែងខ្លួនជាមួយនឹងស្ទាយ៍បែបសាមញ្ញៗ តែមើលទៅពិតជាគួរឲ្យទាក់ទាញ និងឃ្យូតគួរឲ្យស្រលាញ់តែម្តង។

ក្រោយពីបានឃើញបែបនេះ ក៏មានបណ្ដាអ្នកគាំទ្រជាច្រើនបានធ្វើការខមមិន (Comment) ជាមួយនឹងពាក្យសរសើរ ពីរូបសម្រស់ និងស្ទាយ៍ស្លៀកពាក់របស់នាង ស្ទើរតែគ្រប់គ្នាតែម្ដង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ 

តូតា
តូតា
តូតា
តូតា
តូតា
តូតា
តូតា