ផ្ទុះការរិះគន់ ក្រោយឪពុកអប្រិយម្នាក់បានប្រើប្រាស់កូនធ្វើជាអាវុធ ដើម្បីវាយគេឯងនៅក្នុងបរិវេណទីលានប្រកួត Baseball (មានវីដេអូ)

ជប៉ុន៖ អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ជាច្រើននាក់បានរិះគន់ចំៗទាក់ទិនទៅនឹងបុរសម្នាក់ បានប្រើប្រាស់កូនធ្វើជាអាវុធ ដើម្បីវាយគេឯងនៅក្នុងបរិវេណទីលានប្រកួតបេស្បល (Baseball) ក្នុងទីក្រុងយូកូហាម៉ា ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ។

យោងតាមប្រភពបានឱ្យដឹងថា បុរសម្នាក់នេះត្រូវបានសន្តិសុខនាំចេញពីពហុកីឡដ្ឋាននៅក្នុងអំឡុងពេលការប្រកួតបេស្បល រវាងក្រុម Hanshin Tigers និងក្រុម Yokohama DeNA BayStars ព្រោះតែគេដើរវាយគេឯង។

មូលហេតុដែលបង្កឱ្យបុរសរោគចិត្តម្នាក់នេះ ដើរវាយគេឯងបែបនេះ ក៏ដោយសារតែគេ គឺជាហ្វេនរបស់ក្រុម Hanshin Tigers ហើយនៅពេលនោះក្រុមបេស្បល Hanshin Tigers បានចាញ់ក្រុម Yokohama DeNA BayStars ដល់ទៅ៤ពិន្ទុ ទើបគេមិនសុខចិត្ត ក៏ដើរទៅវាយហ្វេនដទៃទៅ។

អ្វីដែលហួសចិត្តនោះគឺថា នៅពេលសន្តិសុខជាច្រើននាក់បាននាំគេចេញពីពហុកីឡដ្ឋានទៅហើយ តែបែរជាគេឆ្លៀតប្រើប្រាស់កូនរបស់គេធ្វើជាអាវុធ យកកូននោះទៅបោកនឹងហ្វេនដទៃទៀតទៅវិញ។

យ៉ាងណាមិញ យើងមិនទាន់ដឹងច្បាស់ថា តើសមត្ថកិច្ចនឹងពិន័យបុរសម្នាក់នេះ ឬក៏យ៉ាងណានោះទេ។ គ្រាន់តែដឹងថា វីដេអូរបស់គេត្រូវបានចែកចាយពេញបណ្តាញសង្គម Twitter ហើយមានអ្នកទស្សនាវីដេអូនេះជាង ១,៣លានដង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបភាពនៅកន្លែងកើតហេតុ