ចាំយូរហើយខានម៉េចបាន! កម្មវិធីប្រលងចម្រៀងដ៏ល្បី «X-Factor Cambodia» ចាប់ផ្តើមចាក់ផ្សាយសប្តាហ៍ទី១ ម៉ោង៨យប់នេះ! (មានវីដេអូ)

ភ្នំពេញ៖ ធ្លាប់តែទស្សនាកម្មវិធី X Factor របស់បរទេស ហើយស្រមៃចង់ឲ្យមាននៅកម្ពុជា ពេលនេះការរង់ចាំបានមកដល់ហើយ គឺមកដល់យប់នេះតែម្តង។ កម្មវិធីដែលគ្រប់គ្នាទន្ទឹងរង់ចាំ «X-Factor Cambodia» នឹងចាប់ផ្តើមធ្វើការចាក់ផ្សាយវគ្គដំបូង Judge Audition សប្តាហ៍ទី១ នារាត្រីនេះហើយ វេលាម៉ោង ៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ។

រង់ចាំទស្សនាថា តើនឹងមានបេក្ខជនល្អយ៉ាងណាខ្លះ ហើយជាពិសេសនោះគឺគណៈកម្មការសុទ្ធតែជាតារាចម្រៀងលំដាប់កំពូលទៀត ដឹងតែកប់ហ្មង។

កុំខកខានរាត្រីនេះវេលាម៉ោង ៨ យប់ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV កម្មវិធីប្រលងចម្រៀងដ៏ល្បីរន្ទឺនេះ បានចូលរួមឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកំលាំង វើក ទឹកក្រូច អាយស៍ កូឡា និងទឹកបរិសុទ្ធកម្ពុជា៕

ទស្សនាវីដេអូខាងក្រោម៖