ចាប់ម៉ែយ៉ែមដ៏​វ័យក្មេងម្នាក់នេះ

  • សៅរ៍ ០៦ កក្តដា, ២០១៩ ១៦:៣០

រាជធានី​ភ្នំពេញ ៖ ម​ជ្ឈដ្ឋា​ននានាចង់​ដឹង​ថា តើ​ព្រហ្មចារី​មួយ​ៗ​លក់​បាន​ថ្លៃ​ប៉ុន្មាន​ទៅ​ហ្ន៎ ? មាន​តែ​ម៉ែ​យ៉ែ​ម​ក្មេងខ្ចី​នេះ​ទេ ​ដែល​អាច​បំភ្លឺ​បាន ហើយ​ដែល​មាន​តែ​ប៉ូលិស​សួរ​ចម្លើយ​ទេ ​ដែល​អាច​ដឹង​ពី​តម្លៃ ។ រីឯ​ក្មេង​ស្រី​រង​គ្រោះ សង្ស័យ​ត្រូវ​ម៉ែ​យ៉ែ​ម​កេង​ចំណេញ​យ៉ាង​ពិតប្រាកដ​។

គួរបញ្ជាក់ថា ស្ត្រី​ជា​ម៉ែ​យ៉ែ​ម​វ័យក្មេងម្នាក់ ​និង​ក្មេង​ស្រី​រង​គ្រោះ​៥​នាក់ ​ដែល​គាត់​នាំទៅ​លក់​ព្រហ្មចារី​ឱ្យ​ប្រុស​ព្រាន​នៅផ្ទះ​សំណាក់ស្រែ​ផល ត្រូវ​បាន​ចាប់ខ្លួន​ដោយ​កម្លាំង​នគរបាលការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន ដែល​ដឹកនាំ​ដោយ​លោកស្រី ស៊ឺ វណ្ណ​នី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជ​ធានី និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោចាន់ កិត្តិ​ខុ​ម ស្នងការ​រង​ទទួល​ការងារ​កា​រិ​យាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​រាជា​ធានី ។

ស្ត្រី​ជា​ម៉ែ​យ៉ែ​ម​ដែល​នាំ​ក្មេង​ស្រី​ៗ​ឱ្យ​រួម​ភេទ​ជាមួយ​ភ្ញៀវ​នៅ​តាម​ផ្ទះសំណាក់ និង​សណ្ឋាគារ ត្រួ​វ​បាន​ចាប់​ខ្លួន​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​៥ កក្កដា គឺ​ឈ្មោះ ខន ចាន់​ណា​រី អាយុ​២២​ឆ្នាំ គឺជា​ស្ត្រី​វ័យក្មេង​ម្នាក់​ខ្ចី​ល្វក់​នៅឡើយ ។

ចំណែក​ក្មេង​ស្រី​លក់​ព្រហ្មចារី​មាន​គ្នា​៥​នាក់ ក្នុង​នោះ​ជា​អនីតិជន​៣​នាក់ ។ ពួក​គេ​ត្រូវ​បានឃាត់ខ្លួន​នៅ​ចំណុច​ភោជនីយដ្ឋាន ឈូករ័ត្ន​ម្ហូបខ្មែរ ផ្លូវ​លេខ​១៩៨៦ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ និង​នៅ​ក្នុងផ្ទះ​សំណាក់​ស្រែ​ផល ផ្លូវ​បេតុងសង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។ សមត្ថកិច្ចកំពុង​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅតុលាការ​ចាត់ការ​តាម​នីតិវិធី ។

មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ជុំវិញ​ការ​ជួញដូរ​ព្រហ្មចារី​របស់​ម៉ែ​យ៉ែ​ម​រូប​នេះ​ទេ ឯ​មន្ត្រី​មូលដ្ឋានថា ខាង​កម្លាំង​ស្នងការ​មក​ធ្វើ​រឿង​នេះ ​ហួស​ពី​ដៃ​សមត្ថកិច្ច​របស់​ខ្លួន​ទៅ​ហើយ៕