ដឹងទេថា Pacquiao នឹងទទួលបានប៉ុន្មានលានដុល្លារ ក្នុងការឡើងដណ្តើមខ្សែក្រវាត់ WBA ពីកីឡាករ Keith នាខែកក្កដានេះ? (មានវីដេអូ)

  • អាទិត្យ ០៧ កក្តដា, ២០១៩ ០៩:៣០

ភ្នំពេញ៖ កីឡាករប្រដាល់សកល Manny Pacquiao នឹងទទួលបានតម្លៃខ្លួនជាប្រាក់ប្រមាណ ២០ លានដុល្លារសហរដ្ឋអាមេរិក ជាថ្នូរនឹងការឡើងវ៉ៃដណ្តើមខ្សែក្រវាត់កម្រិតពិភពលោក WBA World Welterweight Champion ពីកីឡាករអាមេរិក Keith Thurman នាថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩ នេះ។

ប្រភពព័ត៌មានពីគេហទំព័រ Boxingnews24 បានចេញផ្សាយថា កីឡាករដែលមានរហស្សនាម «Pac Man» នឹងទទួលបានតម្លៃខ្លួន ២០ លានដុល្លារ ពីជំនួបលើកទី១ ទល់នឹង Thurman ដូចគ្នាកាល Pacquiao យកឈ្នះ Adrien Broner កាលពីខែមករាដើមឆ្នាំនេះដែរ ខណៈតម្លៃខ្លួនកីឡាករវ័យ៣០ឆ្នាំ Thurman រហស្សនាម «One Time» មិនត្រូវបានបង្ហើបឲ្យដឹងឡើយ។

Pacquiao ជាកីឡាករហ្វីលីពីនទី១ ដែល Thurman ជួបក្រោយឆ្លងកាត់ប្រកួតបាន ២៩ ដង មិនដែលចាញ់ មិនដែលស្មើ និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន ២២ ដងក្នុងរយៈពេល ១២ ឆ្នាំមកនេះ។ 

មហាព្រឹត្តិការណ៍ដ៏កក្រើកនេះ ទទួលសិទ្ធិផ្សាយបន្តផ្ទាល់ពិសេសជូនទស្សនានៅកម្ពុជា ដោយទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV នៅថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ ព្រឹកតទៅ ដែលបានចូលរួមឧបត្ថម្ភដោយភេសជ្ជៈប៉ូវកម្លាំង វើក ទឹកក្រូច អាយស៍ កូឡា ទឹកបរិសុទ្ធកម្ពុជា និងក្រុមហ៊ុនឧស្សាហកម្ម ទុយោ និងក្បឿង ជីបម៉ុង៕

ទស្សនាវីដេអូខាងក្រោម៖