ស្អាតហើយចិត្តល្អទៀត! Mina សម្រេចចិត្តចុះឈ្មោះ បរិច្ចាគសរីរាង្គរបស់នាង!

កូរ៉េខាងត្បូង៖ កាលពីគម្រប់ខួបសម្រាប់ការបង្កើតក្រុមTWICE បាន៨០០ថ្ងៃ គិតចាប់តាំងពីពេលដែលបានបង្កើតក្រុមមកMina បានសម្រេចចិត្តចុះឈ្មោះ បរិច្ចាគសរីរាង្គរបស់នាងនៅក្នុងប្រទេសកូរ៉េ។

Mina ក៏បានបង្ហោះពីការសម្រេចចិត្តរបស់នាង តាមរយៈប្រព័ន្ធសង្គមInstagram របស់TWICE។ នាងបានបង្ហាញពីអារម្មណ៍របស់នាងថា «ជាថ្មីម្តងទៀត! តើពេលវេលាដែលកន្លងទៅ ក្នុងឆ្នាំនេះរបស់អ្នកល្អប្រសើរដែរទេ? ថ្ងៃនេះជាថ្ងៃខួប TWICE​គម្រប់៨០០ថ្ងៃ ចាប់​តាំងពីពេលដែលបានបង្កើតក្រុមមក។ អបអរសាទរ អបអរសាទរ ។ ដូច្នេះ ខ្ញុំបានសម្រេចចិត្តចុះឈ្មោះ ជាអ្នកបរិច្ចាគសរីរាង្គ ដល់អ្នកដែលតែងតែអបអរយើង នឹងផ្តល់កម្លាំងចិត្តដល់យើង។ ខ្ញុំសូមអរគុណខ្លាំងណាស់។ ជាថ្មីម្តងទៀត សូមជូនពរសម្រាប់ថ្ងៃដ៏អស្ចារ្យ»។

គួរបញ្ជាក់ផងដែរថាMina សមាជិកTWICE ធ្លាប់បានរាយការណ៍ថានាង ធ្លាប់បានចុះឈ្មោះបរិច្ចាគសិរីរាង្គ ក្នុងប្រទេសជប៉ុនផងដែរកាលពីឆ្នាំ២០១៣។ បន្ថែមពីនេះទៀតនាងក៏បានបង្ហោះរូបថតពីរសន្លឹក របស់នាងនឹងកាដូមួកចាក់ចំនួន២ ដែលនាងបានទទួលបន្ទាប់ពីបានចូលរួម ក្នុង​យុទ្ធនាការសម្រាប់ក្មេងៗ ដែលមានជំងឺអាយុតិចជាមួយឆ្នាំ កាលពីពេលកន្លង​ទៅ​នេះ៕  

Mina សមាជិកក្រុមTWICE
Mina សមាជិកក្រុមTWICE
Mina និងកាតដែលនាងបានចុះឈ្មោះបរិច្ចាគសរីរាង្គ
Mina និងកាតដែលនាងបានចុះឈ្មោះបរិច្ចាគសរីរាង្គ
កាដូមួកដែលMina បានទទួល
កាដូមួកដែលMina បានទទួល