សាហាវណាស់លោកព្រះ!! ពុយ វណ្ណៈ ទាត់កីឡាករថៃទាល់តែសុំចុះចាញ់ (មានវីដេអូ)

  • អាទិត្យ ០៧ កក្តដា, ២០១៩ ០៩:៣២

ភ្នំពេញ៖ ការប្រកួតប្រដាល់ជើងឯកអ្នកតស៊ូគោជល់ របស់ស្ថានីយ៍ទូរទស្សន៍ CNC កាលពីល្ងាចម្សិលមិញនេះ កីឡាករកម្ពុជា ពុយ វណ្ណៈ បានប្រកួតឈ្នះកីឡករឆ្លងដែនមកពីប្រទេសថៃ ភិតសាយហ្វា ដោយកីឡាករថៃសុំឈប់នៅក្នុងទឹកទី៤។ 

កីឡាករ ពុយ វណ្ណៈ ក្នុងការប្រកួតកន្លងទៅ

កីឡាករកម្ពុជាមកពីក្លិបឃ្លាំងមឿងកីឡាករ ពុយ វណ្ណៈ បានសម្រុកយ៉ាងខ្លាំងទៅលើកីឡាករថៃ ភិតសាយហ្វា ដោយបានប្រើឱកាសក្នុងការទាត់ផ្ដាច់ជន្ទល់ក្រោម រហូតនៅពេលចប់ទឹកទី៣ អ្នកឲ្យទឹក និងគ្រូបង្វឹករបស់កីឡាករថៃ បានចុះសុំចាញ់តែម្ដង៕

ចង់ដឹងថាការប្រកួតនោះ ពុយ វណ្ណៈ ទាត់ល្អយ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!!