១៨ឆ្នាំទៅហើយ តែសម្រស់Jang Nara នៅតែដដែល ដូចជាមិនផ្លាស់ប្ដូរទៅណាសោះ

កូរ៉េខាងត្បូង ៖ តារាសម្ដែងស្រី Jang Nara ដែលត្រូវបានស្គាល់ថា ជាតួឯកស្រីក្នុងរឿងភាគកូរ៉េដ៏ល្បី មានចំណងជើងថា «You Are My Destiny» ឬក៏ «Fated To Love You» ដែលបានចេញផ្សាយកាលពីឆ្នាំ ២០១៤។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ ចាប់ផ្ដើមបង្ហាញខ្លួនដំបូងកាលពីឆ្នាំ ២០០១ រហូតមកដល់ពេលនេះ នាងត្រូវបានគេដាក់នាមថា បិសាចជញ្ជក់ឈាមជំនាន់ថ្មី ព្រោះតែសម្រស់ដ៏ក្មេងជាងវ័យរបស់នាង រយៈពេល ១៨ឆ្នាំមកនេះ ហាក់ដូចជាមិនផ្លាស់ប្ដូរទាល់តែសោះ។ ឈានចូលវ័យ ៣៨ឆ្នាំទៅហើយ រូបភាពថ្មីៗរបស់ Jang Nara នៅតែធ្វើឲ្យហ្វេនយល់ថា ដូចជាសិស្សវិទ្យាល័យ ដូចកាលពីនាងបង្ហាញខ្លួនដំបូងៗដដែល។

ថ្មីៗនេះ តារាស្រីសម្រស់ស្រស់ស្អាត មិនផ្លាស់ប្ដូរ Jang Nara ទើបតែបង្ហើបថា នាងកំពុងសំងំថតរឿងភាគថ្មី ដែលត្រៀមនឹងចាក់ផ្សាយ ក្នុងពេលឆាប់ៗខាងមុខនេះ ធ្វើឲ្យទស្សនិកជន ក៏ដូចជាជនជាតិកូរ៉េជាច្រើន កាន់តែអន្ទះសារចង់ទស្សនា គ្រាន់តែលឺដំណឹងនេះភ្លាម។

យ៉ាងណាមិញ រឿងភាគថ្មីដែល Jang Nara សម្ដែងមានចំណងជើងថា VIP វាត្រូវបានគេរំពឹងថា នឹងចាក់ផ្សាយនៅពាក់កណ្តាលឆ្នាំ ២០១៩ នេះ ប៉ុន្តែមិនទាន់មានការកំណត់ពេលវេលាច្បាស់លាស់ឡើយ៕

ចង់ដឹងថា តើរយៈពេល ១៨ឆ្នាំមកនេះ តារាស្រី Jang Nara រក្សាសម្រស់បានស្រស់ស្អាត និងក្មេងជាងវ័យប៉ុណ្ណានោះ?

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Jang Nara កាលពីមុន
រូបភាព Jang Nara កាលពីមុន
រូបភាព Jang Nara បច្ចុប្បន្ន
រូបភាព Jang Nara បច្ចុប្បន្ន
រូបភាព Jang Nara បច្ចុប្បន្ន
រូបភាព Jang Nara ឆ្នាំំ ២០០១ ដល់បច្ចុប្បន្ន