នារីម្នាក់ខកខានជើងយន្តហោះ ក៏ផ្ទុះកំហឹង ចាប់បោកកុំព្យូទ័ររបស់បុគ្គលិកនៅកន្លែង check-in ពេញហ្នឹង (មានវីដេអូ)

  • អាទិត្យ ០៧ កក្តដា, ២០១៩ ១៣:៣៩

កូឡុំប៊ី៖ បន្ទាប់ពីខកខានជើងយន្ដហោះ នារីម្នាក់ខឹងយ៉ាងខ្លាំង បណ្ដាលឲ្យចាប់បោកកុំព្យូទ័ររបស់បុគ្គលិកនៅកន្លែង check-in។ 

នារីដែលបង្កហេតុ

យោងតាមប្រភពបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅអាកាសយានដ្ឋាន Jose Maria Cordova ក្នុងទីក្រុង Rionegro ប្រទេសកូឡុំប៊ី។ នារីដែលបង្កហេតុ បានកក់សំបុត្រជើងហោះហើរទៅកាន់ ទីក្រុង Bogota ដែលត្រូវចេញហោះហើរនៅវេលាម៉ោង ១១:៤០នាទីព្រឹក ប៉ុន្ដែនាងបានមកដល់អាកាសយានដ្ឋាននៅវេលាម៉ោង ១២:១០នាទីថ្ងៃត្រង់ទៅវិញ។ បុគ្គលិកនៅទីនោះបានប្រាប់នាងអំពីការយឺតយ៉ាវនៃជើងហោះហើររបស់នាង បណ្ដាលឲ្យនាងផ្ទុះកំហឹង បង្កទៅជាមានការចាប់បោកកុំព្យូទ័ររបស់បុគ្គលិកដែលកំពុងធ្វើការនៅទីនោះ។ 

យោងតាមវីដេអូ នាងបានព្យាយាមយកដៃបិទមុខ នៅពេលបុរសដែលជាបុគ្គលិកនៅទីនោះយកទូរស័ព្ទថតនាង។ នាងក៏បានដើរសំដៅទៅកាន់បុរសនោះ ដើម្បីទះកំភ្លៀងទៀតផង ប៉ុន្ដែត្រូវបានបុគ្គលិកនៅទីនោះ បិទទ្វារទាន់។

យោងតាមប្រភពបានឲ្យដឹងទៀតថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងមក មានប៉ូលិសមួយក្រុមបានមកដល់ ដើម្បីធ្វើការឃាត់ខ្លួននាង។ នាងក៏ត្រូវបានចាប់ខ្លួនពីបទ បំផ្លាញទ្រព្យសម្បតិ្តអ្នកដ៏ទៃផងដែរ។

សូមទស្សនាវីដេអូខាងក្រោម៖