បងប្រែហើយ! Jungkook ប្តូរស្ទីលសក់ក្បាលត្រឡោក មកលេងម៉ូតរួញៗទឹករលកវិញម្ដង!

កូរ៉េខាងត្បូង ៖ ក្រុមអ្នកគាំទ្រ BTS សុទ្ធតែបានដឹងថា កូនពៅប្រចាំក្រុម Jeon Jungkook ជាសមាជិកដែលកម្រនឹងប្ដូរពណ៌សក់ខ្លាំងណាស់។ ជារឿយៗលោកតែងតែរអ៊ូប្រាប់អ្នកគាំទ្រថា ខ្លាចខូចសក់ ទើបលោកតែងតែលេងស្ទីលសក់ត្រឡោកដូច ដែលជាម៉ូតសាមញ្ញបំផុត សម្រាប់អ្នកដែលមានសក់ទន់រលោងល្អ ដូចជា Jungkook។

នេះបើយោងតាម ការសង្កេតរបស់អ្នកគាំទ្របានឲ្យដឹងថា Jungkook ពិតជាស្រលាញ់សក់របស់ខ្លួនខ្លាំងណាស់ ហើយក៏ចង់ទុកសក់ឲ្យវែងផងដែរ ប៉ុន្តែលោកមិនធ្លាប់មានឱកាស បានទុកវាតាមចំណូលចិត្តនោះទេ ព្រោះគិតថាអ្នកគាំទ្រនឹងមិនពេញចិត្ត។

យ៉ាងណាមិញ រហូតមកដល់បច្ចុប្បន្ន ខណៈពេលដែល BTS កាន់តែទទួលបានភាពជោគជ័យ ក្រុមអ្នកគាំទ្រតែងតែលើកឡើងថា ចង់ឲ្យសមាជិកក្រុមទាំងអស់ អាចធ្វើអ្វីតាមតែពួកគេចង់ធ្វើ ដោយមិនចាំបាច់ តម្រូវតាមចិត្តអ្នកគាំទ្រគ្រប់រឿងនោះទេ។

ក្រុមអ្នកគាំទ្របានរំលឹកជារឿយៗថា ពួកគេស្រលាញ់នូវអ្វីគ្រប់យ៉ាងដែល BTS មាន និងតែងតែផ្ដល់ឲ្យពួកគេ ដូចជាដំបូន្មានល្អៗ ព្រមទាំងក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅ ដែលបង្កប់នៅក្នុងអត្ថន័យចម្រៀងនីមួយៗ។ ដូច្នេះហើយក្ដីស្រលាញ់ គឺមិនមែនប្រែប្រួលទៅតាម ការផ្លាស់ប្ដូរការតុបតែងខ្លួនរបស់ ឬការផ្លាស់ប្ដូរនៃរូបរាងខាងក្រៅរបស់ BTS ឡើយ។

Jungkook ហាក់ដូចជាបានដឹងពីអារម្មណ៍របស់ហ្វេន ថ្មីៗនេះ អ្នកគាំទ្របានសង្កេតឃើញថា លោកមិនបានកាត់សក់របស់ខ្លួនឯងទៀតឡើយ។ ផ្ទុយទៅវិញ កម្លោះសង្ហារូបនេះ បានផ្លាស់ប្ដូរម៉ូតសក់ថ្មីជាផ្លូវការតែម្ដង ដោយរក្សាសក់ឲ្យវែង ហើយជាម៉ូតរួញៗទឹករលក ដែលមើលទៅពិតកាន់តែសង្ហា និងកាន់តែទាក់ទាញទ្វេដង៕

ចង់ដឹងថា តើម៉ូតសក់ក្បាលត្រឡោក និងម៉ូតសក់រួញៗទឹករលករបស់ Jungkook មានភាពស្រស់សង្ហាយ៉ាងណានោះ?

ទស្សនារូបភាពខាងក្រោម ៖ 

រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook
រូបភាព Jungkook