HyunA ប្រញាប់ឆ្លើយតបភ្លាមៗ ក្រោយហ្វេនៗយល់ថា នាងកែបបូរមាត់ឲ្យធំជាងមុន!

កូរ៉េខាងត្បូង៖ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដាកន្លងទៅថ្មីៗនេះ គេបានប្រទះឃើញតារាស្រីស៊ិចស៊ី HyunA នៅឯព្រលានយន្ត Incheon ជាមួយមុខមាត់ដែលមានភាពខុសប្លែកពីប្រក្រតី។ ដោយគ្រប់គ្នាសង្កេតឃើញថា បបូរមាត់របស់នាងមានសភាពធំជាងមុន ហើយហ្វេនៗក៏បាននាំគ្នាសន្និដ្ឋានថា HyunAប្រាកដជាកែទម្រង់បបូរមាត់ជាក់ជាមិនខាន។

ជាក់ស្តែងការសន្និដ្ឋានរបស់ហ្វេនៗបានក្លាយជា ប្រធានបទមួយដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់P-Nation ដែលជាផលិតកម្មរបស់ HyunAផ្ទាល់ចេញមកឆ្លើយតបថា «ពួកយើងត្រូវចេញមុខមកអះអាងថា តើមានការចាក់Fillerកែទម្រង់បបូរមាត់បែបនេះមែនទេ? អូខេ! ពួកយើងនឹងព្យាយាមបកស្រាយឲ្យអ្នកទាំងអស់គ្នាបានដឹង»។

ដោយឡែកHyunA ដែលជាម្ចាស់សាមីខ្លួនបានចេញមកបកស្រាយនៅក្នុងគណនីយអ៊ីនស្តារក្រាមផ្ទាល់ខ្លួនដូចគ្នាថា « ខ្ញុំមិនបានផាត់ពណ៌ភ្នែកទេ ហើយខ្ញុំបានគូររឹមបបូរមាត់ដើម្បីឲ្យមើលទៅឃើញធំជាងមុន។ ពេលខ្លះខ្ញុំផាត់មុខក្រាស់ៗ ចំណែកឯពេលខ្លះទៀតខ្ញុំផាត់មុខស្តើងៗ ហើយខ្ញុំតែងផ្លាស់ប្តូរស្តាយ៍ផាត់មុខជានិច្ច ព្រោះវាជាអ្វីដែលខ្ញុំចូលចិត្ត។ ខ្ញុំអាចផ្លាស់ប្តូរ បានជារៀងរាល់ថ្ងៃតាមតារាងការងាររបស់ខ្ញុំ»។

សរុបសេចក្តីមក ការសន្និដ្ឋានរបស់ហ្វេនៗគឺខុសស្រលះពីការពិតតែម្តង ព្រោះHyunAមិនបានទៅកែទម្រង់បបូរមាត់នោះទេ ប៉ុន្តែនេះគ្រាន់តែជាការតុបតែងមុខរបស់នាងតែប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖  

HyunA
HyunA
HyunA
HyunA
HyunA
រូបដែលហ្វេនៗសង្ស័យថានាងទៅកែបបូរមាត់
រូបដែលហ្វេនៗសង្ស័យថានាងទៅកែបបូរមាត់
រូបដែលហ្វេនៗសង្ស័យថានាងទៅកែបបូរមាត់