ម្នាក់ទៀតហើយ! AC Milan យកបានកីឡាករម្នាក់របស់ Real Madrid (មានវីដេអូ)

  • អាទិត្យ ០៧ កក្តដា, ២០១៩ ១៣:៤០

អ៊ីតាលី៖ ក្លិបបាល់ទាត់ AC Milan បានរួចរាល់ក្នុងការចុះកិច្ចសន្យានាំយកខ្សែការពារស្លាបឆ្វេង Theo Hernandez ពីក្លិបយក្សអេស្ប៉ាញ Real Madrid ក្នុងតម្លៃខ្លួន ២០លានអឺរ៉ូ (១៨លានផោន / ២២.៥លានដុល្លារ)។

កីឡាករ Theo Hernandez

Theo Hernandez មានវ័យ ២១ឆ្នាំ និងត្រូវបានក្លិបរួមលីគ La Liga, Real Sociedad ខ្ចីជើងពី Real Madrid កាលពីរដូវកាលមុន ហើយបានចូលបង្ហាញខ្លួនឲ្យ Real Sociedad ចំនួន ២៤ប្រកួត។

កីឡាករ Theo Hernandez ពេលបង្ហាញខ្លួនឲ្យ Real Sociedad

Theo Hernandez គឺជាអតីតយុវជនដ៏លេចធ្លោរបស់ក្លិប Atletico Madrid ដែលត្រូវបាន Real Madrid ទិញយកមកកាន់កីឡដ្ឋាន Santiago Bernabeu កាលពីឆ្នាំ២០១៧ ជាមួយតម្លៃខ្លួន ២៤លានអឺរ៉ូ។ 

ចំពោះការមកលេងនៅ Serie A ជាមួយ AC Milan កីឡាករ Theo Hernandez មានកិច្ចសន្យារយៈពេល ៥ឆ្នាំ ខណៈដែលរដូវកាលដំបូងរបស់ខ្លួន (២០១៩-២០២០) លេងក្នុងលក្ខខណ្ឌខ្ចីជើងសិនប៉ុណ្ណោះ។ 

កីឡាករ Theo Hernandez ពេលបង្ហាញខ្លួនឲ្យ Real Madrid

គួរបញ្ជាក់ផងដែរថា Theo Hernandez គឺជាកីឡាករទី៥ ហើយដែលចាកចេញពី Real Madrid ក្នុងរដូវកាលនេះបន្ទាប់ពី Marcos Llorente ទៅ AT Madrid, Raul de Tomas ទៅ Benfica, Alvaro Tajero ទៅ Eibar និងចុងក្រោយ Mateo Kovacic ទៅ Chelsea៕

តោះទៅទស្សនាវីដេអូរបស់ Theo Hernandez  មកដល់  AC Milan ទាំងអស់គ្នា!!

ប្រភព៖ GOAL