រាជរដ្ឋា​ភិបាល​ដាក់​ចេញ​នូវ​វិធាន​ការ​ចាំ​បាច់​មួយ​ចំនួន ចំពោះ​ការដ្ឋាន​សំណង់​គ្មាន​លិខិត​អនុញ្ញាត និង​ខុស​លក្ខណៈ​​បច្ចេក​ទេស​ លើក​លែង​តែ​សំណង់​លំនៅ​ឋាន​ផ្ទាល់​ខ្លួន​របស់​ប្រជា​ពលរដ្ឋ

  • អាទិត្យ ០៧ កក្តដា, ២០១៩ ១៤:២០

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវវិធានការចាំបាច់មួយចំនួន ចំពោះការដ្ឋានសំណង់ទាំងឡាយ ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និង/ឬសាងសង់ខុសលក្ខណៈបច្ចេកទេស លើកលែងតែសំណង់លំនៅឋាន ផ្ទាល់ខ្លួនរបស់ប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបាននៅថ្ងៃទី០៥ ខែកក្កដានេះ។

វិធានការចាំបាច់ដែលរាជរដ្ឋាភិបាល សម្រេចដាក់ចេញរួមមាន៖

១៖ ក្រសួងរ៉ែ និងថាមពល ចាត់វិធានការមិនឱ្យមានការផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ការដ្ឋានសំណង់។

២៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ចាត់វិធានការមិនឱ្យមានការផ្គត់ផ្គង់ទឹកស្អាតដល់ការដ្ឋានសំណង់។

៣៖ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនត្រូវអនុញ្ញាតឱ្យតភ្ជាប់លូចូលបណ្តាញលូសាធារណៈ។

៤៖ ក្រសួងស្ថាប័ន និងអង្គភាពមានសមត្ថកិច្ច មិនត្រូវផ្តល់លិខិតអនុញ្ញាតឱ្យប្រកបអាជីវកម្ម។

៥៖ ក្រសួងព័ត៌មាន និងអង្គភាពមានសមត្ថកិច្ច មិនត្រូវអនុញ្ញាតឱ្យផ្សព្វផ្សាយពាណិជ្ជកម្ម៕